ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​នាង​សុខុម​មេ​គយ​ច្រក​បាក់ដៃ​បិទ​ភ្នែក​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​បង់ពន្ធ​មិន​គ្រប់​!

​នាង​សុខុម​មេ​គយ​ច្រក​បាក់ដៃ​បិទ​ភ្នែក​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​បង់ពន្ធ​មិន​គ្រប់​!

ខេត្តតាកែវ ៖ ថ្មីៗ​ទូក​ប៉ុក ចាយ​ធំៗ​ចំណុះ​រាប់​តោន​បាន​ដឹក ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន គ្រប់​មកពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ទ្វារ​ដែនទឹក​ព្រែក បាក់ដៃ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរ បុរី ខេត្តតាកែវ យ៉ាង​ប្រសេច ប្រសាច គេ​មិន​ដែល​ឃើញ​លោក នាង សុខុម ប្រធានការិយាល័យ គយ​និង​រដ្ឋាករ​ច្រក​បាក់ដៃ​ធ្វើការ ត្រួតពិនិត្យ ឬ​បង្ក្រាប​យក​ស្នាដៃ បង្អួត​ថ្នាក់លើ​ម្តងណា​ឡើយ នាំ ឱ្យ​មាន​ការសង្ស័យថា ការហូរ ចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺជា ប្រភព​ចំណូល​មិនចេះ​រីងស្ងួត របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ ព័ន្ធ ច្រើន​ឆ្នាំ​មកហើយ ។​

​ប្រភព​អាជីវករ​និង​អ្នកជំនួញ តូចតាច​បាន​ឱ្យដឹងថា នៅ​ច្រក បាក់ដៃ ឈ្មួញ​ធំៗ​នាំចូល​ទំនិញ តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ រាប់សិប​តោន ក្នុង​ទូក ១​គ្រឿង ចូល​ចត​ក្នុងស្រុក​អង្គរបុរី ។​

​ទំនិញ​គេច​ពន្ធ​ទាំងនោះ មានដូចជា ប្រេងសាំង គ្រឿង ទេស ទំនិញ​ចាប់ហួយ គ្រឿង កំប៉ុង មេ​ស្រា ម្សៅ​មី គ្រឿង ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់​ដែក​និង​ត្រី​ជាដើម​៘ ប្រភព​បាន​ខ្សឹបខ្សៀវ​ថា ការនាំ​ចូល​ទំនិញ​តាម​ច្រក​បាក់ ដៃ​ឈ្មួញ​បង់ពន្ធ​មិន​ដល់ ៣០ ភាគរយ​ផង​ទេ ហើយ​ទំនិញ​ខ្លះ គេច​ពន្ធ​ទាំង​ស្រុង​តែម្តង​ដោយ ឈ្មួញ​គ្រាន់តែ​បង់លុយ​ឱ្យ​ជំនាញ គយ តាម​ការព្រមព្រៀង​គ្នា ។​

​តាម​អាជីវករ​តូចតាច​មួយ ចំនួន​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក បាក់ដៃ​បាន​ឱ្យដឹងថា សមត្ថកិច្ច គយ​ប្រចាំ​ច្រក​នេះ បាន​គាប សង្កត់ ជំរិត​យក​លុយ​ពី​ពួកគាត់ តាម​អំពើ​ចិត្ត ដោយ​ពុំ​មាន​ការ យោគយល់​ឡើយ​។ ផ្ទុយទៅវិញ មេ​គយ​ច្រក​បាក់ដៃ​បាន​ឃុបឃិត ឱ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ ចូល​តាម​ទូក ដែល​មាន​ចំណុះ រាប់សិប​តោន​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ក្នុង​មួយខែៗ ។ ដូច្នេះ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ពិនិត្យ​មើល​ករណី​ឈ្មួញ​នាំ ចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ ដៃ ស្រុក​អង្គរបុរី ឡើង​វិញ​ផង ដើម្បី​កុំឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ តទៅទៀត ។​

គេ​នូវ​ចាំបាន​ថា កម្លាំង​គយ ចល័ត​របស់​អគ្គនាយកដ្ឋាន​ធ្លាប់ បង្ក្រាប​ចាប់​ឃាត់​រថយន្ត​ដឹក ទំនិញ​មិន​ប្រក្រតី​របស់​ក្រុម​ឈ្មួញ ដែល​នាំ​ចូល​តាម​ច្រក​បាក់ដៃ ជា​ញឹកញាប់ ដើម្បី​ធ្វើ​ការត្រួត ពិនិត្យ​និង​តម្រូវ​ឱ្យ​បង់ពន្ធ​តាម ច្បាប់ ប៉ុន្តែ​មន្ត្រី​គយ​ពុករលួយ ដែល​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់​មិនដែល មាន​ទោសពៃរ៍​ឬ​ត្រូវបាន​ដាក់ ពិន័យ ម្តងណា​ឡើយ ។​

​សូម​រំលឹក​ថា ជំនាញ​គយ និង​សមត្ថកិច្ច​ប្រចាំ​ច្រក​បាក់ដៃ​ក៏ ធ្លាក់​បាន​សើម​មាត់​ពី​ការនាំ ចេញ​ឈើ​ប្រណីត និង​សត្វព្រៃ ទៅ​ប្រទេស​វៀតណាម​គួរ​ឱ្យ​កត់ ស​ម្កាល់​ផងដែរ ហើយ​ឈ្មួញ​ធំៗ ដែល​រកស៊ី​ដឹក​ទំនិញ​តាម​ច្រក នេះ សុទ្ធតែ​ស្គាល់ចិត្ត និង​ចេះ ចែករំលែក​ផលប្រយោជន៍​ឱ្យ មន្ត្រី​គយ ទើប​អ្វីៗ​អាច​ដំណើរ ការ​ដោយ​រលូន និង​គ្មាន​ការចុះ បង្ក្រាប​ពី​ក្រុម​គយ លោក នាង សុខុម នោះ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888