ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​បែកធ្លាយ​រឿង​លោក​មេ​គយ​ឆែ​សុធា​ធ្វើលិខិត​កុហក​នាយករដ្ឋមន្ត្រី​ថា​ចុះ​ពង្រឹង បក្ស​ដើម្បី​សុំ​ពន្យារ​ការចូលនិវត្តន៍​រយៈពេល​មួយ​ឆ្នាំ​ទៀតហើយ​…​អាង​តែ​មាន​បង្អែក​ធំ​!

​បែកធ្លាយ​រឿង​លោក​មេ​គយ​ឆែ​សុធា​ធ្វើលិខិត​កុហក​នាយករដ្ឋមន្ត្រី​ថា​ចុះ​ពង្រឹង បក្ស​ដើម្បី​សុំ​ពន្យារ​ការចូលនិវត្តន៍​រយៈពេល​មួយ​ឆ្នាំ​ទៀតហើយ​…​អាង​តែ​មាន​បង្អែក​ធំ​!

បន្ទាយមានជ័យ ៖​ថ្មីៗ​លោក ឆែ សុធា ប្រធាន​សាខាគយ​និង រដ្ឋាករ​ខេត្ត​បន្ទាយ​មាន ជ័យ​បាន សុំ​អន្តរាគមន៍ ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ ពន្យារ​អាណត្តិ​បម្រើ​ការងារ រយៈពេល​១​ឆ្នាំ​ទៀត​ហើយ​លិខិត របស់លោក ឆែ សុធា ទើបនឹង បែកធ្លាយ​ដល់ ក្រុមអ្នកកាសែត ដោយសារ​តែ​មន្ត្រី​គយ​ក្រោម ឱវាត មិន​សប្បាយចិត្ត ។​

​យោង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ មាន សេចក្តី​ថា ខ្ញុំបាទ​ឈ្មោះ ឆែ សុធា ភេទ​ប្រុស មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​១៩៥៧ បច្ចុ​- ប្បន្ន​ជា​ប្រធាន​សាខាគយ​និង រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា សំណើសុំ​ពន្យារ​អាណត្តិ បម្រើ​ការងារ​រយៈពេល ១​ឆ្នាំ (​មួយឆ្នាំ​) ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ​២០១៨ ។​

​តាម​សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​មាន កិត្តិយស សូម​គោរព​ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា មេត្តា ទាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា បច្ចុប្បន្ន ខ្ញុំបាទ​បាន​បម្រើ​ការងា​រ​ជា​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​និង​បាន​ខិតខំ​បម្រើ​ជាតិ មាតុភូមិ​ទទួល​បាន​សមិទ្ធផល សំខាន់ៗ ដូចខាងក្រោម ៖

​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ បាន​ខិតខំ​អនុវត្ត យុទ្ធសាស្ត្រ​កៀងគរ​ចំណូល របស់​រាជរដ្ឋាភិបាល ដោយបាន ធ្វើឱ្យ​ចំណូល​ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ​មាន​ការ​កើន ឡើង​គួរ​ជាទី​មោទនៈ និង​ថែម ទាំង បាន​បង្ការ​និង​បង្ក្រាប​នូវ រាល់​បាតុភាព​អ​សកម្មភាព​នានា ដែល​ធ្លាប់​កើតមាន​កន្លង​មក ដោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​។​

​មិនតែប៉ុណ្ណោះ​លិខិត​លោក ឆែ សុធា ប្រធាន​សាខាគយ​និង រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន ធ្លាក់​ដល់ដៃ សម្តេច​តេជោ ហ៊ុន សែន ហើយ​សម្តេច​តេជោ បាន ចារ​ទៅ​មេ​គយ គុណ ញឹម នៅ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សម្តេច​ឱ្យ​រក្សា​ទុក​រហូត ដល់​ក្រោយ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ដើម្បី​គ្រប់គ្រង​កិច្ចការ ជា​ប្រធាន​គយ​ខេត្ត​បន្ទាយ​មាន ជ័យ ជា​ករណី​ពិសេស ។​

​ជុំវិញ​ករណី​សូម​ពន្យា​រការ ងារ​របស់លោក ឆែ សុធា ខាង លើ​នេះ​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត បន្ទាយមានជ័យ មានការ​ថ្នើង ថ្នាក់​ចិត្ត​ជា​ខ្លាំង ខណៈ​ដែល លោក ឆែ សុធា មក​កាន់​តំណែង ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ កើតឡើង យ៉ាង​ពេញបន្ទុក ។​

​រឿង​ពុករលួយ​ដដែល លោក ឆែ សុធា បាន​បើកដៃ​ឱ្យ កូនចៅ​ជិតស្និទ​ជាមួយ​ខ្លួន​មួយ ចំនួន​ជំរិត​យកលុយ​ពី​ឈ្មួញ​និង អាជីវករ​តាម​អំពើ​ចិត្ត បើ​ទោះ បី​ឈ្មួញ និង​អាជីវករ ទាំងនោះ បង់ពន្ធ​ត្រឹមត្រូវ នៅ​ច្រក​ព្រំដែន យ៉ាងណាក៏ដោយ ។​

​ក្រុម​មន្ត្រី​គយ​តូចតាច​បាន បន្តទៀតថា លោក ឆែ សុធា បាន​ធ្វើ​លិខិត​ខាងលើ​នេះ ហាក់ ដូចជា កុហក​នាយករដ្ឋមន្ត្រី​ថា ខ្លួន​បាន​ខិតខំ​ចុះ​ពង្រឹង​ក្នុង​មូល ដ្ឋា​ល​ដែល​បាន​រៀបរាប់​ខាងលើ តែ​ធាតុពិត លោក ឆែ សុធា មិន​បាន​ចុះ​មូលដ្ឋាន​ទេ គឺ​គ្រាន់ តែ​ផ្តល់​លុយកាក់​ទៅ​ឱ្យ​ក្រុមការងារ​តិច​តូច​ប៉ុណ្ណោះ ពោល​គឺ គាត់​អង្គុយតែ​ក្នុង​ប៊ុយ​រ៉ូ​ចាំ​យក លុយ​ក្រោម​តុ​ពី​ពួក​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​គេច​ពន្ធ ដើម្បី ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ បញ្ហា​នេះ​គួរតែ​លោក គុណ ញឹម ដាក់​ការចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888