ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ឧកញ៉ា​តាំង​អៀង​បន្តធ្វើ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ជួរ​ភ្នំ​ឱ​រ៉ាល់​ខេត្តពោធិសាត់​ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​MDS​របស់​លោក​ឧកញ៉ា​ទ្រី​ភាព​ដឹកជញ្ជូន​យកទៅ​លក់​វៀតណាម​?

​ឧកញ៉ា​តាំង​អៀង​បន្តធ្វើ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ជួរ​ភ្នំ​ឱ​រ៉ាល់​ខេត្តពោធិសាត់​ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​MDS​របស់​លោក​ឧកញ៉ា​ទ្រី​ភាព​ដឹកជញ្ជូន​យកទៅ​លក់​វៀតណាម​?

ខេត្ត​ពោធិសាត់​៖ ក្រោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​លុបចោល ការ ប្រមូល ផល​អនុផល​ព្រៃ ឈើ​នៅលើ​ដី​សម្បទាន​សេដ្ឋកិច្ច​នា ដើមឆ្នាំ​២០១៨​នេះ នេះ លេចចេញ ម្ដង​ទៀត​លោក ឧកញ៉ា​ទ្រី ភាព ល្បី​សាង​សមិទ្ធិផល​ថ្មី កាប់​ឈើ យ៉ាង​កក្រើក​ប្រជាពលរដ្ឋ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់​ខណៈ រដូវ​កាល ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង​តំ ណា​ង​រាស្ត្រ​ខិត​ជិត​មក​ដល់​តើ​ជា​ការពិត​ឬទេ ក្រុមហ៊ុន (MDS) របស់ លោក ឧកញ៉ា ទ្រី ភាព ចាប់ផ្ដើម​ឡើង​វិញ​កាប់ និង​ដឹកជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ភាគ​កណ្ដាល នៃ​ប្រទេស​កម្ពុជា បន្ត​ដឹក យកទៅលក់ នៅ​ប្រទេស​វៀតណាម​។​

​បើ​តាម​ដឹង លោក​ឧកញ៉ា ទ្រី​ភាព ធ្លាប់បាន​ប្រកាស បញ្ឈប់​អាជ្ញាប័ណ្ណ​កាប់​និង ដឹកជញ្ជូន​ឈើ​ចេញ ពី​ក្នុង​ស្រុក​និង​បាន​ធ្វើការ​ព្រមា ន ចំពោះ​ក្រុម​ឈ្មួញ​ណា​ដែល​បាន​យកឈ្មោះ របស់​លោក​ឧកញ៉ា ទៅ​ប្រើប្រាស់ ក្នុងការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ។​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ និង​ក្រោយ​រដ្ឋាភិបាល កម្ពុជា​បាន​ប្រកាស លុបចោល​ការប្រផល អនុផល​ព្រៃឈើ នៅលើ​ដី​សម្បទាន​របស់​រដ្ឋ ទូទាំង​ប្រទេស​នោះ ក៏​ស្រាប់តែ ចាប់ផ្ដើម ឡើងវិ ញ​ជាថ្មី​ម្ដង ទៀត ល្បី​ថា​ក្រុមហ៊ុន​MDS​របស់ លោក​ឧកញ៉ា ទ្រី ភាព កាប់​ដឹក​ជញ្ជូន​ឈើ​យ៉ាង​កក្រើក និង​ទ្រង់ទ្រាយ​ធំ នៅ​ស្រុ ក ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង​នៃ​ទឹកដី​ខេត្ត​ពោធិសាត់ បន្ត​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​គេ​បាន ប្រទះ​ឃើញ​សកម្មភាព​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ផ្លូវ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ និង​ដឹក​តាម​គោ យន្ត​កន្ត្រៃ​និង រថយន្ត​កែឆ្នៃ ដំរីទឹក​និង បង្កុង​រួច​ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចេញ​ទៅ​ដោយ​រលូន ឆ្នង​កាត់​ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ជាដើម​។​

​គេ​នៅ​ចាំបាន​ថា​លោក ឧកញ៉ា ទ្រី ភាព បន្ទាប់ពី​កាប់​ឈើ​គ្រញូង និង​ឈើ​ប្រភេទ​នាងនួន ស្ទើរ រលាយ​ផុត​ពូជ​អស់ នៅ កម្ពុជា នោះ គាត់​ទទួលបាន​បណ្ឌិត​កិក្តិយ​សលើ មុខ​ជំនួញ​ដ៏​កក្រើក នៅក្នុង​សង្គម​ហ្វេ​ស ប៊ុ​កម្តង រួចមក ហើយ ដែល កាលនោះ មាន​មតិ​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​រិះគន់​ចំៗ​ថា​លោក ឧកញ៉ា ទ្រី​ភាព ទទួលបាន​បណ្ឌិត លើ​មុខ​ជំនាញ ខាង​កាប់ បំផ្លាញ ព្រៃឈើ​ប៉ុណ្ណោះ​។​

​សេចក្ដី​រាយ​ការណ៏​បាន​ឱ្យដឹងថា នៅ​បច្ចុប្បន្ននេះ កេរ្តិ៏ឈ្មោះ​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​លេចចេញ​សារជាថ្មី​ម្ដងទៀត ហើយ​ខណៈ​សេចក្ដីរាយការណ៍​អះអាងថា មាន​មេការ​ធំៗ ទី​១ ឈ្មោះ​ច​ន្នី ទី​២ ឈ្មោះ​ហេង និង​ទី​៣ ឈ្មោះ​ខា មិនតែប៉ុណ្ណោះ​ពួកគេ​មាន​មេការ រង​ឈរ​ប្រចាំ​មើ​ការកាប់​និង​ទិញ​ឈើ​នៅតាម ចំណុច​សំខាន់ៗ គឺ​ឈ្មោះ អុល ឈ្មោះ​ម៉េង ឈ្មោះ​ពេទ្យ ត្រូវជា​កូន​របស់​តា​ម៉ាប់ និង​មួយចំនួនទៀត ឈ្មួញ​រៃ​រង ប្រមូល​ទិញ គ្រប់​រូបភាព ដឹកជញ្ជូន ចូលទៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន នៅ​ដឹក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​តែ​ម្ដង​។​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព កំពុង​ឈូសឆាយ ធ្វើ​ផ្លូវ គ្រប់​ច្រកល្ហក ដើម្បី​ដឹក​ជញ្ជូន​ឈើ មាន​ទី​១ ផ្លូវ ម្ដុំ​ភ្នំ​ចិន​យំ ចូល​ទៅ​មាត់​ស្ទឹង​ម្ដុំ​អង្គ​តែ​ន​០១៦ ។​ទី​២ ផ្លូវ​ទួល​គ្រួស ចេញពី​ផ្លូវ​ជាតិ​លេខ​៥៦ ត្រង់​ចំណុច​ជិត​កន្លែង​ស្តុប​អុស ចូល​ទៅ​វា​លអ​ន្ទ្រា​។ ទី​៣ ផ្លូវ​អន្លុង ក្រូច ហៅ​អន្លុង​ឃូត​។ ទី​៤ ផ្លូវ​ចូល​ទៅ ក្រពើ​២ ក្រោម​។ ទី​៥ ផ្លូវ​ចូល​ទៅ​ពង​ពង់ ។​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​វាល វែង និង​មាន​ផ្លូវ​ជា​ច្រើន​ទៀត​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ មិនទាន់​បាន​រៀបរាប់ ។​

​ប្រជាពលរដ្ឋ ក្នុង្ឋ​ខេត្ត ពោធិសាត់ បាន​សម្ដែង​នូវ ការខកចិត្ត​និង​រិះ គន់ ថា​ក្រោមរូបភាព លេស​ថា ក្រុមហ៊ុន ដឹកឈើ​ចាស់​បាត​ឃ្លាំង និង​អាជ្ញាប័ណ្ណ​ហួស សុពលភាព ជាង​១០ ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន MDS កាប់​និង​ដឹង​ឈើ​មិនចេះ​អស់ ស្ទើ​រលាយ​អស់​ពី​ក្នុងព្រៃ នៃ​ជួ​ភ្នំ​ឱ​រ៉ា​ល់ ទៅ​ហើយ​មិនស្កប់ ស្ក​ល់ លោក​ឧកញ៉ា ទ្រី ភាព ទៀត ។​

​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹ​ឈើ តាម​ម៉ូតូ​និយាយថា “​ពួក​គាត់​ដឹក​ឈើ​ហ្នឹង​!​យកទៅលក់​ឱ្យ ក្រុម​មេការ​ខាងលើ​នោះ បាន​តម្លៃ ថោក បើ​អ្នកណា​ហ៊ាន ដឹក​បង្ហួស​គឺ​ពួកគេ​ចាប់យក ឬ​ត្រូវ​ក្រុមមន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​តូច ចាប់​ព្រមាន​អោយ​បង់​លុយ​មិន​ខាន​ឡើយ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ បាន​សម្ដែង ការខឹង​និង​អាច​ឈាន​ដល់ ខឹង​គោ​វាយ រទេះ តែម្ដង ។ ការលើក​យក​រឿងរ៉ាវ​ខាងលើ​នេះ​មក​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ក្នុង​គោលបំណង រិះគន់​ដើម្បី​ស្ថាបនា​និង​ចូល រួម ការពារ ថែរ ក្សាធន​ធាន​ធម្មជាតិ ជាពិសេស​ចូលរួម ជាមួយ​រដ្ឋាភិបាល​កែទម្រង់​ប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888