ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ពពក​ស្រុក​ស្ទោង​មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​?

ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ពពក​ស្រុក​ស្ទោង​មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​?

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ចាត់វិធានការ​តាម​ច្បាប់​ទៅលើ​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅក្នុង​ឃុំ​ពពក ជាបន្ទាន់​។ ដោយហេតុ​ថា​ការ​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មេឃុំ​ពពក អភិបាល​ស្រុក​ស្ទោង ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ស្រុក​ស្ទោង ផងដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មេឃុំ​ពពក និង​លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង ទេ​នោះ​គឺ​មេឃុំ និង​អភិបាលស្រុក ចាត់វិធានការ​បង្ក្រាប​បទល្មើស​តាំងពី​ចាប់ផ្ដើម​ដំបូង​ម្ល៉េះ​។ ការ​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា អាច​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​នៅពេលនេះ គឺ​ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​មេឃុំ​ពពក និង​អភិបាលស្រុក​ស្ទោង ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពពក ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ឃុំ​ប្រឡាយ បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​សហគមន៍​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ពពក ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ចំណែក​លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មិន​អាច​គេចវេះ​ពី​ការទទួលខុសត្រូវ​បាន​ឡើយ ក្នុង​ខណៈ​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា កន្លងមក​ពួកគាត់​បាន​ឃើញ​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្ទោង ចុះទៅ​ពិនិត្យ​ទីតាំង​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ជា​បន្តបន្ទាប់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា នោះទេ​ហើយ​បែរជា​យក​លែស​ថា​តំបន់​នោះ​ជា​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ ទៅវិញ​។ ប្រការ​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​រិះគន់​ថា​លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​ក្នុង​ខណៈ​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​អស់​ជាច្រើន​ហិកតា​រួច​ទៅ​ហើយ​។​

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888