ខេត្តមណ្ឌលគីរី៖ សេចក្តីរាយការណ៏ឲ្យដឹងថា ក្បួនដង្ហែរថយន្តដឹកឈើជាច្រើន គ្រឿងសំដៅទៅកាន់ ច្រកដាក់ដាំល្បីថា លោក ឧកញ៉ាហ៊ុន ជានៅពីក្រោយខ្នង បទល្មើស។តាមប្រភពពត៌មាន ពីខេត្តមណ្ឌលគីរីបាន អោយដឹងថាជារៀងរាល់យប់ មាន រថយន្តជាច្រើនគ្រឿងមានបាឡែន រថយន្តគូថស្វិត ឡង់គ្រីស័រកែទ្រង់ ធុនត្រា ជាច្រើនគ្រឿងដឹកឈើ ប្រណិតចេញ ពីស្រុកនានានៅក្នុងខេត្តមណ្ឌលគីរី ដូចជាស្រុកកោះ ញែក ដែលគ្រប់គ្រងដោយ ឈ្មោះធឿនដែលយកមុខងាជា ប្រធានយោធា ស្រុកកោះញែកមកកាងរកស៊ីបទល្មើសព្រៃឈើដឹកពីកោះញែកសំដៅទៅកាន់ច្រកដាក់ដាំនិងរថយន្តដឹកឈើជាច្រើនទៀតដឹកពីស្រុកអូរាំ និងព្រៃមាសជាដើមបានដឹកសំដៅទៅកាន់ច្រកដាក់ដាំប្រទេសវៀតណាម។ ហើយបើតាមសំដីរបស៎អ្នកបើករថយន្តដឹកឈើទាំងនោះមានប្រសាសន៏ថាជារបស់លោក ឧកញ៉ាហ៊ុន ជា ជារៀងរាល់យប់នៅពេលរថយន្តដឹកឈើប្រណិតចេញព្រោងព្រាតម្តងៗ មានអ្នកចតឡានចាំមើលផ្លូវ រត់ការខ្វែងខ្វាត់ ហើយថែមទាំងមាន អ្នកយកពត៌មានទូរទស្សន៍ប្រចាំខេត្តមណ្ឌលគីរីជួយនៅចាំកាងមិនអោយអ្នកសាពត៌មានថតផ្សាយរញ៉េរញ៉ៃទៀតផង។ ប្រជាពលរដ្ធរស់នៅក្នុងខេត្តមណ្ឌលគីរី បានប្រាប់អ្នកសាពត៌មានយើងថា នៅក្នុងខេត្តនេះគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់រថយន្តដឹកឈើនេះឡើយ អោយតែឮឈ្មោះ លោកឧកញ៉ាហ៊ុន ជា ។
បើនៅតែបែបនេះតើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល មានវិធានការយ៉ាងណាដែរ? ព្រោះប្រជាពលរដ្ឋកំពុងតែសំឡឹងចាំមើល!។
0
ក្បួនដង្ហែរថយន្តដឹកឈើជាច្រើនគ្រឿងសំដៅទៅកាន់ច្រកដាក់ដាំល្បីថាលោកឧកញ៉ាហ៊ុន ជានៅពីក្រោយខ្នងបទល្មើស
Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់