ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេនគរ​បាលអន្តោ​ប្រវេសន៍ច្រក​ព្រែកចាក​​មានអ្នកមាន​អំណាច​នៅពីក្រោយ​ខ្នងរឹងមាំ​ប្រព្រឹត្ត​អំពើពុក​រលួ​យ

មេនគរ​បាលអន្តោ​ប្រវេសន៍ច្រក​ព្រែកចាក​​មានអ្នកមាន​អំណាច​នៅពីក្រោយ​ខ្នងរឹងមាំ​ប្រព្រឹត្ត​អំពើពុក​រលួ​យ

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ ​ព្រែក​ចាក ស្រុក​កំពង់ត្រាច  ខេត្តកំពត បាន​ឲ្យ​ដឹងថា​ការ ដែល​លោក ជុំ ប៊ុណ្ណា​រ័ត្ន  ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​ អំពើពុករ លួយ​យ៉ាង​គឃ្លើន  គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ​នៅក្នុង​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​ក្រសួង មហាផ្ទៃ​។ សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ឆ្លងដែន​ចូលទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​ស្រុក​ យួន​ក៏ត្រូវ​ ក្រុម​មន្ត្រីនគរ បាល​អន្តោ ប្រវេសន៍​បក្ខពួក​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ប្រើ​វិធី​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​គ្រាន់តែ​ក្នុង​មួយរយៈ​ពេល​ខ្លី​សោះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ល្បីឈ្មោះ​យ៉ាងខ្លាំង​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក ជាបន្ទាន់​ផងដែរ​ព្រោះ​មន្ត្រីនគរបាល​រូបនេះ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ ​។

មានការ​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ននេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ល្បីល្បាញ​ខាង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ ហើយ​សូម្បីតែ​ទំនិញ​នាំចូល​ស្របច្បាប់​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន តាម​ការកំណត់​ដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ មន្ត្រី​តូចតាច​នៅ​ច្រក​ព្រែក​ចាក​បាន​បញ្ជាក់ថា​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ហើយ​ផលប្រយោជន៍​បាន​ទៅ​មន្ត្រី​ពុករលួយ​ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ថ្មីៗ​នេះ​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ឡើយ​។ ក្រុម​អ្នក​រត់ការ​ឯកសារ​បាន​ឲ្យ​ដឹងថា ទោះបី​ក្រុមហ៊ុន​ពួកគេ​នាំចូល​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​បង់​ពន្ធគយ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​១​រថយន្ត​តូច​ឬ​រថយន្ត​ធំ ឬ​១​កុងតឺន័រ​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន យ៉ាងច្រើន​បន្ថែមទៀត​ទើប​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការរំខាន​។ អំពើពុករលួយ​របស់​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ឬ​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន រិះគន់​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​ត្រូវ​បង់លុយ​ក្រៅផ្លូវការ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។បឋម​

23318589_381631218924511_1349336488_n

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888