ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញធំ​ៗនាំចូលថ្នាំគី​មីពុលតាម​ច្រករបៀង​ប៉ាក់​ណាម​ឃុំព្រែកជ្រៃស្រុក​កោះ​ធំម៉ាសេ​រី

ឈ្មួញធំ​ៗនាំចូលថ្នាំគី​មីពុលតាម​ច្រករបៀង​ប៉ាក់​ណាម​ឃុំព្រែកជ្រៃស្រុក​កោះ​ធំម៉ាសេ​រី

ប្រភពពី​ប្រជាពលរដ្ឋ ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង  ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា  ឈ្មួញ​ដែល​នាំចូល​ថ្នាំពុល ​គីមី​សម្រាប់​ការពារ​ សត្វល្អិត​បំផ្លាញ​ដំណាំ  ឬ​កម្ចាត់​ស្មៅ​ជាដើម​មាន ឈ្មោះ ហ៊ា បាក់​ឆេង រស់នៅ​ភូមិ ​លេខ​៤ ឃុំ​ត្រើយ​ស្លា  ស្រុក​ស្អាង ខេត្ត កណ្ដាល​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ទីតាំង​លើក​ថ្នាំពុល​គីមី​នេះ ​ឡើង​ពី​ទូក​នៅ​ចំណុច​ ខាងត្បូង​កំពង់ចម្លង​កោះ​ ចាស់ ឃុំ​ ឈើខ្មៅ ស្រុក​កោះធំ  និង​នៅ​ចំណុច​កោះ​ស្នេហ៍ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ​។ ថ្នាំពុល​គីមី​ត្រូវបាន​គេ​លើកដាក់​រថយន្ត​កូរ៉េ​ពី​៣​ទៅ​៤​គ្រឿងក្នុង​មួយថ្ងៃៗ​ហើយ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​តាម​ដេប៉ូ​នានា​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រួតពិនិត្យ​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ថ្នាំពុល​គីមី​គឺជា​ទំនិញគេចពន្ធ​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ទំនងជា​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល និង​មន្ត្រីក្រោមឱវាទ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ថ្នាំពុល​សារធាតុ​គីមី​ចូល​តាម​ច្រករបៀង​ប៉ាក់ណាម ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​។ ប្រភព​បាន​ឲ្យ​ដឹងថា ថ្នាំពុល​គីមី​រាប់​តោន​ត្រូវ​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​តាម​ទូក រួចហើយ​លើកដាក់​រថយន្ត​ដឹក​យកមក​ស្តុក​ទុក​នៅក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង មុនពេល​ចែកចាយ​ទៅតាម​ទីតាំង​លក់ទំនិញ​ទាំងនោះ​ជាច្រើន​កន្លែង​។ ប្រការនេះ​ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​ទៀត​ទេ ព្រោះថ្នាំ​កសិកម្ម​ប្រភេទ​ពុល​គីមី​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ ហើយ​គួរ​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​។

​ ទាក់ទង​បញ្ហា​ខាងលើនេះ​ឈ្មួញ​នាំចូល​ថ្នាំពុល​គីមី​បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​ទើប​អ្វី​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ទំនិញ​ប្រភេទ​នេះ​ភាគច្រើន​នាំចូល​តាម​ច្រករបៀង​។ បើតាម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ថ្នាំពុល​គីមី​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​៦០​ម៉ឺន​រៀល មន្ត្រី​អាវុធហត្ថ​៨​ម៉ឺន​រៀល នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្ដាល និង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ពី​៤០​ទៅ​៥០​ម៉ឺន​រៀល​។ លើស​នេះ​ទៅទៀត​គឺមាន​ការបង់​លុយ​ឲ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល​ផងដែរ ទើប​អ្វីៗ​អាច​ប្រ​ព្រឹ​តទៅ​ដោយ​រលូន​ច្រើន​ឆ្នាំ​មកហើយ​៕

23155202_1975749999315359_4773147967239407434_o

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888