ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

កូន​ប្រុសលោក​​ អាត់ ខែម​ល្បីខាងនាំ​ចូលម៉ូតូគេ​ចពន្ធពី​ស្រុកសៀម​មកលក់​ស្រុក​ខ្មែរ

កូន​ប្រុសលោក​​ អាត់ ខែម​ល្បីខាងនាំ​ចូលម៉ូតូគេ​ចពន្ធពី​ស្រុកសៀម​មកលក់​ស្រុក​ខ្មែរ

​សេចក្ដីរាយការណ៍ ​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ ក្នុងស្រុក​ស្វាយចេក  បាន​ឲ្យ​ដឹងថា មួយ​រយៈ ពេល​កន្លងទៅ​ នេះ​ពួកគាត់ ​សង្កេតឃើញ​សកម្មភាព​ នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ ​តាម​ច្រករបៀង​ ចំការ​គ  ស្រុក​ស្វាយ ចេក កើតឡើង​កាន់តែ​ ច្រើនជាង​មុន​ទៅទៀត​។  បើតាម​មន្ត្រី​យោធា​ក្នុងស្រុក​ ស្វាយចេក បាន​ឲ្យ​ដឹងថា  ច្រករបៀង​ចំការ​គ គឺជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​កង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិតនៅក្រោម​ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​យោធា​កងវរសេនាតូច​ថ្មើរជើង​លេខ​៥០៣​ទេនោះ គឺ​លោក ខែម សោភ័ណ ដែលជា​កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

ប្រភពពី​មន្ត្រីនគរបាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គឺ​លោក ខែម សោភ័ណ ជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ សមត្ថកិច្ច​ដែល​ឃុបឃិត​ជាមួយ​លោក ខែម សោភ័ណ កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។​

​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ មន្ត្រី​យោធា​ការពារ​ព្រំដែន​ក៏ដូចជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ និង​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ ​៕

22446929_372788493142117_1814286632_n

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888