ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ចៅក្រម​ស៊ើបខេត្តក្រ​ចេះឈ្មោះ​ លោក​ អេង ចំណាប់​ ដោះលែងឈ្មួញ​ឈើខុសច្បាប់​អោយមាន​សេរីភាព​

ចៅក្រម​ស៊ើបខេត្តក្រ​ចេះឈ្មោះ​ លោក​ អេង ចំណាប់​ ដោះលែងឈ្មួញ​ឈើខុសច្បាប់​អោយមាន​សេរីភាព​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា  ក្រោយពី​ជនសង្ស័យ​ខាងលើ​ត្រូវ បាន​សមត្ថកិច្ច​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាកា រ​ដើម្បី​ធ្វើការ​ចោទ ប្រកាន់​ផ្តន្ទាទោស​ស្របតាម ​នីតិវិធី​ច្បាប់​នោះ បែរជា​ចៅក្រម ​ស៊ើបសួរ​សាលាដំបូង​ខេត្ត ក្រចេះ​ម្នាក់  គឺ​លោក អេង  ចំណាប់ បាន​ដោះលែង​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់​នោះ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។  ការសម្រេច​បែបនេះ ​បានធ្វើ​ឲ្យ​មាន ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​កម្លាំង​សមត្ថកិច្ច​ដែល​ខិតខំ​តាម​ចាប់​ជនល្មើស​ដោយ​សម្តែង​ការសោកស្តាយ​ថា សមត្ថកិច្ច​ជា​អ្នក​ចាប់​ជនល្មើស ហើយ​បែរជា​មន្ត្រី​តុលាការ​ជា​អ្នក​ដោះលែង​ទៅវិញ​។​

មានប្រតិកម្ម​រិះគន់​ខ្លាំងៗ​បាន​ធ្លាក់ចុះ​មកជា​បន្តបន្ទាប់​ក្រោយពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្តក្រចេះ​ម្នាក់ គឺ​លោក អេង ចំណាប់ បាន​ដោះលែង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់​ឲ្យ​ត្រឡប់​ទៅវិញ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​តាម​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​រូបនេះ​បាន​យ៉ាង​លំបាក​។ ករណី​ដោះលែង​ជនល្មើស​ពី​សំណាក់​មន្ត្រី​តុលាការ​បែបនេះ​មិនមែន​ទើបតែ​កើតឡើង​មួយ​ករណីនេះ​នោះទេ ហើយ​ក៏បាន​កើតឡើង​រាប់សិប​ឆ្នាំ​មកហើយ​ដែល​បញ្ហា​ឆ្លុះបញ្ចាំង​ពី​ភាពទន់ខ្សោយ​នៃ​ប្រព័ន្ធតុលាការ​កម្ពុជា​។​

​ ថ្មីៗ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល និង​អាវុធហត្ថ​ស្រុក​ស្នួល ក្រោម​ការដឹកនាំ​ពី​ព្រះរាជអាជ្ញារង ជា សុ​ភ័​ក្រ និង លោក គង់ គឹម​នី ជា​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នួល បាន​បើក​ប្រតិបត្តិ​ការចុះទៅ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ទឹកដី​ស្រុក​ស្នួល ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ខ្សឹ​ម ។ ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំងចម្រុះ​បាន​ឃាត់​រថយន្ត​ដឹកឈើ និង​ដឹកអុស​ស្រស់​រហូតដល់​២៥​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រី សុភា អាយុ​៣១​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ជននេះ​បាន​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច ហើយ​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​។​

​ ជុំវិញ​បញ្ហា​ខាងលើនេះ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ខេត្តក្រចេះ បាន​រិះគន់ថា ដោយសារតែ​អំពើពុករលួយ បក្ខពួកនិយម និង​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​នោះ គឺ​បានធ្វើ​ឲ្យ​តុលាការ​កម្ពុជា​នៅតែ​ទន់ខ្សោយ ពោរពេញ​ទៅដោយ​អំពើពុករលួយ​និង​គ្មាន​ជំនឿ​ចិត្ត​ពី​សាធារណមតិ​។ បឋម

22561349_1341221399357484_480238592_o

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888