ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អំពើ​ពុករលួ​យរបស់​ អភិបា​លខេត្ត​កំពង់ឆ្នាំង​ ត្រូវបានលា​តត្រដា​ង?

អំពើ​ពុករលួ​យរបស់​ អភិបា​លខេត្ត​កំពង់ឆ្នាំង​ ត្រូវបានលា​តត្រដា​ង?

ភ្នំពេញ៖មន្ត្រីរាជការនិង​  ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ឆ្នាំង  មានការភ្ញាក់ផ្អើល  យ៉ាងខ្លាំងក្រោយពេលដឹងថា លោក ឈួរ ច័ន្ទ ឌឿន  អភិបាលខេត្តកំពង់ឆ្នាំង  មានជាប់ពាក្យបណ្ដឹងនៅអង្គភាព ប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធកា រប្រគល់ដី ឲ្យ ក្រុម ហ៊ុន អិល ខេអិល។

ជាមួយគ្នានេះមាន ប្រភពខ្លះ បានឲ្យដឹងថាលោក  ឈួរ ច័ន្ទឌឿន ជាអភិបាល ខេត្ត ដ៏អសមត្ថភាពព្រោះបទល្មើសផ្សេងៗ ដូច ជា បទ ល្មើសព្រៃឈើ បទល្មើសនេសាទ  ល្បែងស៊ីសង និងគ្រឿងញៀន  នៅតែរាលដាល យ៉ាងពេញបន្ទុកដ ដែល។

ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  មិនគួរមើលរំលង ភាពអសកម្មរបស់លោក  ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ដែលកំពុង ជាប់បណ្ដឹង នៅអង្គភាពប្រឆាំង  អំពើពុករលួយនោះទេ។

ថ្មីៗនេះមានជនអនាមិក  ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ ទាក់ទង នឹងរឿងអាស្រូវរបស់លោក  ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត កំពង់ឆ្នាំង ជាពិសេសទាក់ទងទៅ នឹងការប្រគល់ដីឲ្យក្រុមហ៊ុន អិលខេអិល។

នៅក្នុងពាក្យបណ្ដឹងនោះ  បានលើកឡើងថាលោក  ឈួរ ច័ន្ទឌឿន លក់ដីរដ្ឋឲ្យក្រុមហ៊ុនអិលខេអិល  ខនស្ត្រាក់ សិន ខូអិលធីឌី  ហើយទទួលបាន លុយយ៉ាងច្រើន ពីការតម្រូវឲ្យពលរដ្ឋក្នុង១គ្រួសារបង់ ប្រាក់១០០០ដុល្លារជាថ្នូរនឹង ការផ្លាស់ប្ដូរទៅនៅទីតាំងថ្មី។

ក្នុងពាក្យបណ្ដឹងបាន  លើកឡើងទៀតថាលោក ឈួរ ច័ន្ទឌឿន  ទទួលបានដី១០ឡូត៍ហើយ មានភាពយឺតយ៉ាវ ក្នុងការផ្ដល់ ប័ណ្ណ  កម្មសិទ្ធិដីធ្លី  ជូនប្រជាពលរដ្ឋ។

រឿងអាស្រូវរបស់លោក ឈួរ ច័ន្ទឌឿន បែបនេះកំពុងត្រូវបានលោក ឈួរ ច័ន្ទឌឿន បំភ្លឺទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយផងដែរ ហើយមជ្ឈដ្ឋាននានា កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់នូវវិធាន ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន។

មន្ត្រីរាជការមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា បណ្ដឹង ចោទប្រកាន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ ឆ្នាំង អាចជារឿងពិត  ហើយជារឿងដែល អង្គភាពប្រឆាំង អំពើពុករលួយ គួរបើកការស៊ើបអង្កេត  ប្រកបដោយតម្លាភាព។

ជាពិសេសរឿងអាស្រូវ របស់អភិបាល ខេត្តកំពង់ឆ្នាំង គឺជារឿងដែលត្រូវ  បកស្រាយបញ្ជាក់ឲ្យ បានច្បាស់លាស់ ព្រោះអំពើពុ ករ លួយ របស់ថ្នាក់ដឹកនាំខេត្ត  មិនមែនជារឿង តូចតាចនោះទេ ៕

NEWS436

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888