ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ កង សារឿន​ និងលោក​ សុខ​ មីន ​ហ៊ានផ្គើន​និងបទ​បញ្ជារបស់​លោក​ ថង​ សាវុន​ ក្នុងការ​ទប់ស្កាត់​និងបង្ក្រា​បបទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​ខេត្តរត​ន​គិរី

លោក​ កង សារឿន​ និងលោក​ សុខ​ មីន ​ហ៊ានផ្គើន​និងបទ​បញ្ជារបស់​លោក​ ថង​ សាវុន​ ក្នុងការ​ទប់ស្កាត់​និងបង្ក្រា​បបទល្មើស​ព្រៃឈើ​នៅក្នុង​ទឹកដី​ខេត្តរត​ន​គិរី

ខេត្តរតនគិរី ៖ ប៉ុន្មានថ្ងៃមកនេះបទ ល្មើសព្រៃឈើឆ្លងដែនខុស ច្បាប់នៅក្នុងទឹកដីខេត្តរតនគិរីបានចាប់ ផ្តើមកំរើកឡើងវិញជា បន្ត បន្ទាប់ហើយបន្ទាប់ពីមានការ ស្ងប់ស្ងាត់មួយរយៈខ្លីក្រោយ ពេលដែលលោក ថង  សាវុន ចៅហ្វាយ ខេត្តរតនគិរី បាន ចេញ បទ បញ្ជានិងបង្កើតគណៈកម្មការ ចំរុះ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើ ឆ្លងដែនទៅប្រទេសវៀត ណាម នេះបើតាមការឲ្យដឹង ពីប្រជាពលរដ្ឋនិងមន្ត្រីស្រុកអូរយ៉ាដាវ ពិសេសក្រុមមឈ្មួញរកស៊ីឈើដែលគ្មាន ខ្នងបង្អែកបាន ប្រាប់ ឲ្យដឹង។
បេីយោងតាមសេចក្តរាយការណ៍មួយ បានឲ្យដឹងថា រយៈពេលជិត២ខែកន្លងទៅនេះ  ដោយមានបទបញ្ជាពីលោក  ថង សា វុន ចៅ ហ្វាយខេត្តរតនគិរីស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើព្រៃឈើឆ្លង ដែនទៅវៀតណាម គឺឃើញមាន សមត្ថកិច្ចចំរុះ បានចេញមុខ យ៉ាងសស្រាក់សស្រាំ  ធ្វើការឃាត់ចាប់រថយន្តប្រភេទ សាំយ៉ុង និងរថយន្តប្រភេទ កាមរីដែលលួចដឹក ឈើ ប្រណីត ខុសច្បាប់ទៅ  លក់នៅព្រំដែនជាបន្តបន្ទាប់  ។ការចេញបង្ក្រាបបទល្មើសព្រៃឈើពីសំណាក់ក្រុមសមត្ថកិច្ចចំរុះខេត្តរតនគិរី បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនឈើ ខុសច្បាប់ ទៅ ប្រទេស វៀតណាមតាមច្រកព្រំដែននានា  ក្នុងខេត្តរតនគិរី មានការថយចុះគួឲ្យកត់  សម្គាល់ប៉ុន្តែភាពស្ងប់  ស្ងាត់ នៃសក ម្មភាព ដឹកជញ្ជូនឈើប្រណីតឆ្លងដែនមួយរយៈខ្លី នេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវ ក៏ដូចជាបងប្អូនជនជាតិ ភាគតិចបានសំដែងការសាទរ  ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលបង្កឡេីងដោយរថយន្តដឹកឈើប្រើ ល្បឿន លឿននិង តែង បង្កគ្រោះ ថ្នាក់ជារឿយៗ ដល់អ្នកធ្វេីដំណេីរតាមផ្លូវជាតិលេខ៧៨A បានថយចុះមួយកម្រិត។
សេចក្តីរាយការណ៍ខាងលើបាន ឲ្យដឹងទៀតថា ការរីករាយសាទរ សង្ឃឹមលើចំណាត់ការរបស់លោកថង សាវុន ចៅហ្វាយខេត្តរតនគិរីបានតែមួយដង្ហើមចង្រឹតតែប៉ុណ្ណោះ​ ដោយសកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់យកទៅលក់នៅ ប្រទេសវៀតណាម បានចាប់ផ្តើមកម្រើកឡើងវិញហើយ តាមច្រកព្រំដែនភ្នំក្រហម ជាពិសេសនៅពេលយប់តាមរថយន្ត ប្រភេទសាំយ៉ុងនិងឡង់គ្រីស័រ ក្រោមការរៀចំនិងចាត់ចែងយ៉ាងប្រុងប្រយ័ត្នពីសំណាក់លោក កង សារឿន ដែលមានតួនាទីជាប្រធានក្រុមគណៈកម្មការចំរុះខេត្តរតនគិរី ជាអ្នកទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃ ឈើដោយសហការជា មួយ លោក សុខ មីន មេបញ្ជាការងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀ តថា ក្រុមឈ្មួញរកស៊ីឈើបានចំណាយ លុយយ៉ាងក្រាស់ក្រែលឲ្យទៅលោក កង សារឿន  និងលោក សុខ មីន ដើម្បីរ ត់ការបើកផ្លូវ ជាថ្នូរនឹងការដឹកជញ្ជូនឈើទៅ លក់នៅព្រំដែន តាមច្រករបៀង ភ្នំក្រហម ប្រភព ខាងលើបានឲ្យដឹងទៀតថា គ្រាន់តែចម្ងាយផ្លូវ១០គីឡូម៉ែត្រពីព្រំដែន គឺមានកុងត្រូលសមត្ថកិច្ចចំនួនបីកន្លែង ឈរជើង ២៤ម៉ោង រឿងអីរថយន្តដឹកឈើលើដងផ្លូវមើលមិនឃើញ ឫុមន្រ្តីសមត្ថកិច្ចទាំងនោះ ចង់ជាន់ឈ្លីបទបញ្ជាលោក ថង សាវុន ចៅហ្វាយខេត្តរតនគិរីម៉្យាងវិញទៀតមានសមត្ថកិច្ចមួយចំនួនតូច ក្នុងស្រុកអូរយ៉ាដាវ បានធ្វើខ្លួនឲ្យទៅជាកញ្ជះដាច់ ថ្លៃរបស់ក្រុមឈ្មួញទុច្ចរឹត មិនខំបំពេញការងារជាមន្ត្រីនោះទេ តែបែជាបន្លំខ្លួនធ្វើជាអ្នកឃ្លាំមើលផ្លូវឲ្យអ្នកដឹកឈើខុសច្បាប់ យកប្រយោជន៍ មិនស័ក្តិសមជាមន្ត្រីរាជការនោះទេ។
ប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវ កំពុងតែរង់ចាំមើលថា តើលោក កង សារឿន និងលោក សុខ មីន ព្រោះតែប្រយោជន៍ផ្ទាល់ ខ្លួន អាច យកដៃបាំងមេឃបានយូរប៉ុន្មានទៅ  ទេីបហ៊ានបិទបាំង ដោយដៃម្ខាងបើកដៃឲ្យឈ្មួញរកស៊ីឈេខុសច្បាប់ និង ដៃម្ខាង ទៀត ទទួលលាភសក្ការះពីក្រុមឈ្មួញដោយផ្គើននឹង បទបញ្ជារបស់លោកថង  សាវុនចៅហ្វាយខេត្តរតនគិរី យ៉ាងគគ្លើន បែបនេះ៕(បឋម)

IMG-20171008-WA0000

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888