ប្រភពពីមន្ត្រីគយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកជំទាវ ប៉ាន់ ត្រាប្រណី ហៅ ពៅ បាននិងកំពុងធ្វើសកម្មភាពគ្របដណ្តប់យ៉ាងជ្រៅចូលកិច្ចការផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និយាយរួមលូកលាន់ការងាររបស់ប្តី(លោក គុណ ញឹម) ស្ទើរតែទាំងអស់លើកិច្ចការតម្លើងឋានៈ ឬផ្ទេរភារកិច្ចមន្ត្រីគយពីកន្លែងមួយទៅកន្លែងមួយទៀតផងដែរ។ប្រភពដដែលបញ្ជាក់ថា ប្រសិនបើមន្ត្រីគយចង់ឡើងឋានៈ ឬប្តូរភារកិច្ចសំខាន់ប្តូរប៉ុស្តិ៍មិនចាំបាច់ ទាក់ទងទៅថ្នាក់ដឹកនាំស្ថាប័នគយ ឬទាក់ទងផ្ទាល់ទៅលោក គុណ ញឹម ទេ។ ប៉ុន្តែគេគ្រាន់តែតាមខែ្សចូលជួបលោកជំទាវ ប៉ាន់ ត្រាប្រណី ហៅពៅ គឺអូខេទៅហើយ ។ ប្រភពបន្តថា រាល់ការងារទាំងអស់បើលោកជំទាវថា)okគឺបានទៅហើយ ។យ៉ាងណាក៏ដោយ មន្ត្រីគយទាំងនោះអះអាងថា មន្ត្រីគយដែលចង់ឡើងឋានៈ ឬប្តូរកន្លែងឈរជើងត្រូវមានលុយ ហើយលុយរាប់ពីខ្ទង់សែនដុល្លារឡើងទៅ ខណៈដែលប៉ុស្តិ៍ខ្លាញ់មែនទែនអាចឈានដល់លានដុល្លារឯណោះ។ចំពោះការរិះគន់ខាងលើសារពត៌មានយើងបានព្យាយាមសុំការបំភ្លឺពីលោកជំទាវ ប៉ាន់ ត្រាប្រណី ផងដែរ។ ប៉ុន្តែពុំទាន់ទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយ ។មានមតិរិះគន់ថាលូកដៃចូលជ្រៅក្នុងកិច្ចការប្តីគឺកើតមានយូរហើយ ក្នុងសង្គមខ្មែរយើង ។អ៊ីចឹង!ហើយទើបចាស់បុរាណបានបន្សល់នូវពាក្យប្តីសក្កិមួយប្រពន្ធសក្កិ៣ ប្តីសក្កិ៤ ប្រពន្ធផ្កាយមួយរហូតសព្វថ្ងៃ ។ដោយឡែករឿងអង្គភាពគយនេះ អ្នកណាមិនល្បីថា មន្ត្រីគយម្នាក់ណាក៏សម្បូរលុយដែរគ្មានមន្ត្រីគយណាដែលក្រទេ ហើយការចង់ចូលគយមិនងាយបានចូលដោយស្រួលៗ នោះទេ ប្រសិនបើគ្មានលុយគ្មានបក្ខពួកគ្មានសែស្រឡាយនោះ ។ លោកគុណ ញឹម អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានការតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលដល់អាយុចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៤/១១៧២ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។ក្រៅពីមានមុខតំណែង «ខ្លាញ់» ជាមេគយធំ នោះលោក គុណ ញឹម ក៏ទទួលបានការតែងតាំងផងដែរជា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៥/៣៩៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។ក្រោយមកទៀត លោក គុណ ញឹម ត្រូវបានដំឡើងថ្នាក់ជាករណីពិសេសពីឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ មកឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរបៀប «ផ្លោះរំលង» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៥៩៩ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ។សារពត៌មានយើងរង់ចាំបកស្រាយបើមានប្រតិកម្ម៕
0
បែកធ្លាយភរិយាលោកមេគយគុណញឹមក្តោបក្តាប់ដំណែងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ
ចេញផ្សាយ
ថ្ងៃទី May 3, 2017
Filed in: នយោបាយ, ព័ត៌មានថ្មី
About admin
Recent Posts
- ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
- កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២
- លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?
- សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់
- អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ
- លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស
- ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
- លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ
- មេព្រៃកំពុងរកមុខអ្នកឈូសឆាយ រំលោភទន្ទ្រាននិងសួនអាពាហ៍ពិពាហ៍ នៅខេត្តសៀមរាប