ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែនគួ​រពិនិត្យមើល​ផង?

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែនគួ​រពិនិត្យមើល​ផង?

ភ្នំពេញ៖  ប្រភពពីមន្ត្រីគយនៅក្នុង អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ  បានឲ្យដឹងថា ចាប់តាំងពី ចូល កាន់តំណែង ជា អគ្គនា យក នៃ អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ ជំនួសលោក ប៉ែន  ស៊ីម៉ន រួចមកលោក  គុណ ញឹម កំពុងប្រព្រឹត្តអំពើ ពុករលួយ ប្រមូលផល ប្រយោជន៍ តាមគ្រប់រូបភាព ។ ជាក់ស្ដែងជារៀងរាល់ដើមខែ  លោក គុណ ញឹម តែងបើកកិច្ច ប្រជុំដើម្បីត្រួត ពិនិត្យ ការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធាន ស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ជាពេលវេលា ដែលលោក គុណ  ញឹម ប្រមូលផល ប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ  និងប្រធានការិយាល័យគយ យកទៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាង សប្បាយ ដែរ។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោម សំបុត្រ ពីមេគយ គ្រប់ច្រកគ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ គឺមេគយតាម ប៉ុស្តិ៍បង់លុយ តាមតូចតាមធំ តាមតិចតាម ច្រើនចាប់ពី១០០០ដល់៥០០០ឬ១០០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ។ បើមេគយ ច្រកណាមិន សូវមានរឿងអា ស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយ គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ជាងមុន។ មានន័យថាលោក គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ៣ដង ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធាន អង្គភាពប្រឆាំងអំ ពើពុករលួយត្រូវ ចាត់វិធានការ ស៊ើប អង្កេតជាបន្ទាន់។

ប្រភពពីឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ កន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យលោក ប៉ែន ស៊ីម៉ន ត្រឹម៣០០០ទៅ៥០០០ដុល្លារ ប៉ុន្តែសម័យលោក គុណ ញឹម ត្រូវចំណាយពី១០០០០ទៅ២០០០០ដុល្លារ ឯណោះ?។ បញ្ហានេះធ្វើឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីដែលកំពុងខំប្រឹងប្រមូលផលប្រយោជន៍។

ប្រភពពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា ក្នុងការផ្លាស់ប្ដូរតំណែងមេគយតាមប៉ុស្តិ៍ និងតាមច្រកនានា កាលពីពេលថ្មីៗកន្លងទៅនេះ លោក គុណ ញឹម ទទួលបានផលប្រយោជន៍មិនតិចនោះទេ ហើយប្រពន្ធលោក គុណ ញឹម កំពុងលូកដៃចូលកិច្ចការប្ដីយ៉ាងគឃ្លើនបំផុត។ មន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំ ដូចមេអាប៉ោង។ ហេតុនេះហើយ ទើបមេគយ តាមប៉ុស្តិ៍មួយចំនួន ពេលទៅកន្លែងថ្មីភ្លាមចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយ គៀបសង្កត់កូន ចៅក្រោមឱវាទយ៉ាងទទឹងទិស ដើម្បីស្រង់ដើម ទប់ទល់នឹងការ ចំណាចទៅលើលោក គុណ ញឹម និងប្រពន្ធរបស់ គាត់។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យជាបន្ទាន់ផងដែរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រូវទុកឲ្យលោក គុណ ញឹម និងប្រពន្ធប្រព្រឹត្តអំពើពុករលួយស៊ីជ្រៅដល់ឆ្អឹង ៕

kunnhoem

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888