ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ដីព្រៃ​ប្រមាណ​ជាង២ហិ​តាឈ្មោះ ​ទុន វិរ:ភាពជាមន្ត្រីរដ្ឋ​បាលព្រៃឈើ​ដាក់​គ្រឿងចក្រចូល​ឈូសឆាយ​យកដីកា​ន់តែឡើងធំ

ដីព្រៃ​ប្រមាណ​ជាង២ហិ​តាឈ្មោះ ​ទុន វិរ:ភាពជាមន្ត្រីរដ្ឋ​បាលព្រៃឈើ​ដាក់​គ្រឿងចក្រចូល​ឈូសឆាយ​យកដីកា​ន់តែឡើងធំ

ខេត្តរតនគិរី ៖  មានសេចក្ដីរាយការណ៍  បានឲ្យដឹងថា ដីព្រៃប្រមាណ  ជាង២ហិតា នៅ ជាប់ទន្លេសាន  ផ្លូវលំ ចូល ទៅប៉ុស្ដិ៍ន គរបាល លេខ៩០៥  ( ភូមិភិ ) ស្ថិតក្នុងភូមិភិ ឃុំសេសាន  ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី  គេនៅតែ សង្កេតឃើញ មាន ការរំលោភបំពាន  ពីសំណាក់អ្នកមានម្នាក់ ឈ្មោះ  ទុន វិរ:ភាព ជាមន្ត្រីរដ្ឋបាលព្រៃឈើ  នៅតែបន្តសក ម្មភាព ដាក់គ្រឿង ចក្រ ចូល ឈូសឆាយ  វាយកំទិចព្រៃយកដី កាន់តែធំឡើង  រហូតដល់មាត់ច្រាំងទន្លេ នឹងព័ទ្ធរបង យកធ្វើ ជាកម្មសិទិ្ ធផ្ទាល់ខ្លួន ថែមទៀត។

តាមសេចក្ដីរាយការណ៍  បានឲ្យដឹងទៀតថា ការឈូសឆាយ រំលោភយកដីព្រៃនេះ ដោយគេសំអាងថា:  ទិញពីប្រជាពលរដ្ឋ ក៏ ប៉ុន្តែ ថាតែមាត់មិនមាន លិខឹត ឬ ឯកសារ ជាក់ លាក់ ណា មួយបញ្ជាក់ ឲ្យច្បាស់លាស់ ជាកម្មសិទ្ធនោះទេ។

លោក ទុន វិរៈភាព ពាក់ព័ន្ធទៅនឹងការឈូសឆាយដីព្រៃ នឹងជាមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកបរកែវផងនោះ កាលពី ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ កន្លងមកនេះ បានឲ្យភ្នាក់ងារ សាព័ត៌មាន សារព៌តមានសេរីភាពខ្មែរ យើងដឹងថា ដីនេះគាត់ បានទិញពីប្រជាពលរដ្ឋ ជាដីចំការដំឡូង ហើយមាន ការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ចំណែកការយកគ្រឿងចក្រ ចូលឈូសឆាយ គឺលោក មិនបានឈូសឆាយនោះទេ ពីព្រោះដីនោះ ជាដីចំការចាស់។

ចំណែកលោក សេវ ស្វែន មេឃុំសេសាន បានអោយដឹងថា កាលដែល លោក ទុន វិរ:ភាព ធ្វើការឈូសឆាយដីព្រៃខាងលើ លោកមិនបានដឹងទេគឺគេឈូសឆាយស្រេចតែចិត្តមិនបានជូនដំណឹងមកដល់អាជ្ញាធរមូលដ្ឋាននឹងមន្ត្រីពាក់ពន្ធ័នោះឡើយ។ ការឈូសឆាយ ធ្វើអ្វីមួយ គួរតែម្ចាស់ដី ឬ ម្ចាស់ក្រុមហ៊ុននោះ ជូនដំណឹងដល់លោក នឹងស្នើរដល់អាធរ ដែលពាក់ព័ន្ធ មិនត្រូវធ្វើអ្វីស្រាចតែអំពើចិត្តនោះទេ គឺប្រទេសមានច្បាប់។

លោក ម៉ាវិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានលើកឡើងស្រដៀង ទៅនឹងលោកមេឃុំសេសាន ផងដែរថា  រូបលោក បានត្រឹមតែត្រួតពិនិត្យ តែឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ចំណែកការឈូសឆាយ យ៉ាងណានោះ គេធ្វើតាមតែអំពើចិត្ត គេមិនបានជូនដំណឹង ឬសុំការអនុញ្ញាតិច្បាប់ ពីអាជ្ញាធរមូលដ្ឋាន នឹងមន្ត្រីពាក់ពន្ធ័នោះទេ ពីព្រោះលោក ទុន វិរៈភាព ជាមន្ត្រីរដ្ឋបាលព្រៃឈើ អាងអំណាច់ នឹង អាងប្រាក់ ដូច្នេះគេមឹនខ្វល់ ពីការឈូកឆាយ ប៉ះពាល់ យ៉ាងណានោះឡើយ។

ពាក់ព័ន្ធករណីខាងលើនេះលោកឡេងយុគនាយផ្នែករដ្ឋបាលព្រៃឈើបរកែវនិងលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បានបដិសេធថា៖ ករណីឈូសឆាយដីព្រៃ ឬដីចំការខាងលើនេះ លោកមិនបានដឹងនោះទេ ពីព្រោះលោក ទុន វិរៈភាព នេះធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរព អ្នកណាម្នាក់ឡើយ។

ដោយឡែក នៅល្ងេចថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានអោយភ្នាក់ងារ សារព៌តមានសេរីភាបខ្មែរ ដឹងថា ៖ បើទោះជាយ៉ាងណា ដីប្រមាណជាង២ហិតានោះ ត្រូវបានគេសង្កេតឃើញថា មានការឈូសឆាយ ដល់មាត់ច្រាំងទន្លេ និងកាយមាត់ច្រាំងទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដូចជាការបាក់ដី ស្រុតដីបាក់មាត់ជ្រាំទន្លេ នឹងបង្កអោយមានហានិភ័យផ្សេងៗ ដូចជាទឹកជំនន់ ជាន់លិចដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ធជាដើម។

គួបញ្ជាក់់ផងដែរថា នៅក្នុងបរិវេណនោះ ឃើញមានគំនរគល់ឈើធំៗ ខ្លះគល់ចាស់ ខ្លះទៀតជាគល់ទើបតែកាត់ថ្មីៗជាច្រើន ហាក់ដូចជា កំពុងបំរុងដុតបំផ្លាញចោល ដើម្បីបំបាត់ភស័តាងផងដែរ។

ពាក់ព័ន្ធការឈូសឆាយដីព្រៃខាងលើ ប្រជាសហគម៌ដែលរស់នៅក្នុងតំបន់ខាលើនោះ ក៍ដូចមហាជនទូទៅ បានដាក់ការសង្ស័យ នឹងមានការងឿងឆ្ងល់យ៉ាងខ្លាំងថា៖ លោក ទុន វិរ:ភាព ជាមន្ត្រីរដ្ឋបាលព្រៃឈើ ក្រោយការគ្រប់របស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បែជាលោក កែប កត់ ធ្វើមិនដឹងមិនឮ ក្នុងរឿងនេះ សង្ស័យមានអ្នកធំណាម្នាក់ នៅពីក្រោយរឿងនេះ ឬក៍លោក ទុន វិរ:ភាព អាងខ្នងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជាលោក ទុន វិរ:ភាព មិនខ្លាចអ្នកណាទាំងអស់។

ប្រជាសហគមន៍ នឹងប្រជាពលរដ្ឋរស់នៅ ស្រុកអូរយ៉ាដាវ បានសូមណូមពរទៅ ដល់អាជ្ញាធរមូលដ្ឋាន នឹងស្ថាប័នពាក់ព័ន្ធ ជាពឹសេស ឯកឧត្តម ថង សាវុន អភិបាលនៃ អភិបាលខេត្តរតនគីរី មេត្តាចុះពឹនិត្យ នៅក្នុងតំបន់ខាងលើនេះ ជាបន្ទាន់ផង មុនពេលឈូសឆាយបន្តទៅទៀត។/
ចេញផ្សាយដោយ  ( សារព៌តមានសេរីភាពខ្មែរ )

index

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888