ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញ​ឈើល្បី​ឈ្មោះ ​ចែផល្​លី នៅស្រុក​វាលវែង​គ្មានមន្ត្រីជំនា​ញនិងស​មត្ថកិ​ច្ច​ពាក់ព​ន្ធ័ណាហ៊ានប​ង្រ្កាប​ឡើយ

ឈ្មួញ​ឈើល្បី​ឈ្មោះ ​ចែផល្​លី នៅស្រុក​វាលវែង​គ្មានមន្ត្រីជំនា​ញនិងស​មត្ថកិ​ច្ច​ពាក់ព​ន្ធ័ណាហ៊ានប​ង្រ្កាប​ឡើយ

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល  និងប្រជាពលរដ្ឋក្នុងស្រុកវាលវែង  ខេត្តពោធិ៍សាត់ បានឲ្យដឹងថា  បច្ចុប្បន្ននេះ  ចែផល្លី ជាឈ្មួញ ចាំប្រមូលទិញ ឈើនៅក្នុងស្រុកវាលវែង  ទុកលក់ ឲ្យឈ្មួញ២នាក់ទៀត គឺឈ្មួញឈ្មោះ ស ជាកូន មន្ត្រីអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងឈ្មួញ ឈ្មោះ ខ្នា មកពីខេត្តកំពង់ស្ពឺ  ដែលមានខ្នងបង្អែករឹងមាំ ។ ការបង្ក្រាបបទល្មើសព្រៃឈើ របស់សមត្ថ កិច្ច អាវុធហត្ថជាបន្តបន្ទាប់ កន្លងទៅនេះ ត្រូវប្រជាពលរដ្ឋរិះគន់ ថាពុំមានប្រសិទ្ធភាពទេព្រោះ  គេបង្ក្រាបតែឈើ ហើយ ឈ្មួញ ម្ចាស់ឈើនៅតែអាច គេចផុតពីសំណាញ់ច្បាប់  ដដែល។  ជាក់ស្តែងនៅក្នុងស្រុកវាលវែង  ខេត្តពោធិ៍សាត់ ស មត្ថកិច្ចអាវុធហត្ថបង្ក្រាប បទល្មើសព្រៃឈើ ច្រើនលើកមកហើយប៉ុន្តែជាក់ស្តែងឈ្មួញឈ្មោះ  ស និងឈ្មោះ ខ្នា  នៅតែ អាច ដឹកជញ្ជូនឈើពីស្រុកវាលវែង ចូលខេត្តកំពង់ស្ពឺ ហើយដឹកចេញទៅស្រុកយួនតាមច្រក ព្រំដែនព្រែកចាក និងច្រកតន់ហន់ ស្រយកកំពង់ត្រាច ខេត្តកំពត យ៉ាងរលូន។

រថយន្តដឹកឈើចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលមកស្រុកឱរ៉ាល់និងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ច ចម្រុះឬ សមត្ថកិច្ចអាវុធហត្ថចាត់វិធានការបង្ក្រាប ជាបន្តបន្ទាប់ ក៏ប៉ុន្តែឈ្មួញម្ចាស់ឈើ មិនត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនយក ទៅចាត់ការតាមច្បាប់ នោះទេ។ ហេតុនេះហើយទើបសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ចូលខេត្តកំ ពង់ស្ពឺ នៅតែបន្តកើតមានឥតឈប់ឈរ ជាពិសេសឈ្មួញឈើម្នាក់ឈ្មោះ ចែផល្លី ល្បីល្បាញ ខាងដឹកជញ្ជូនឈើ ខុសច្បាប់ ប្រ មាណ ជាង១០ឆ្នាំមកហើយមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ចំណែកឈ្មួញឈើឈ្មោះ ស និងឈ្មោះ ខ្នា ក៏នៅតែធ្វើសកម្មភាព ដឹក ជញ្ជូន ឈើខុសច្បាប់យ៉ាង គឃ្លើនដែរដោយសារ មានការ ឃុបឃិតពីមន្ត្រីរដ្ឋបាល ព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។

កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអា វុធហត្ថស្រុកវាលវែងប្រមាណ១៨នាក់ ស្ទាក់ចាប់បានរថយន្តប្រភេទយីឌុប ភ្លៅ៥ចំនួន១ គ្រឿងនិងឡោមព័ទ្ធទីតាំងស្តុកឈើរបស់ឈ្មោះ ហេង ផល្លី នៅ ក្នុងភូមិ ស្ទឹង ថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយបានរកឃើញគំនរឈើជាច្រើនម៉ែត្រគូប។ ប្រជាពលរដ្ឋ ក្នុង ឃុំ ប្រមោយ បាន ឲ្យដឹងថាឈ្មួញឈើឈ្មោះ ចែផល្លី គឺជាឈ្មួញដឹកជញ្ជូនឈើឡើងដុះស្លែ នៅក្នុងស្រុកវាលវែង ខេត្ តពោធិ៍សាត់ ហើយកន្លងមកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទុក ឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរពិនិត្យឡើង វិញខ្លះផងព្រោះ មេរដ្ឋបាលព្រៃឈើ ក្នុង ខេត្ត ពោធិ៍ សាត់ និង ខេត្តកំពង់ស្ពឺ មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនោះឡើយ៕

17238141_283064858781148_89946630_n 17204337_283064948781139_779933345_n

Filed in: នយោបាយ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888