ពលរដ្ឋដែលធ្លាប់ ទៅមើលគេភ្នាល់ល្បែងបាញ់កាំ ជ្រួចបានឲ្យដឹងថា មានថៅកែជន ជាតិខ្មែរ និងជនជាតិ សៀមចូលហ៊ុន គ្នាបើកលេងល្បែង បាញ់កាំជ្រួចទៀត ហើយនៅតំបន់ ជាប់ព្រំដែន ខ្មែរ-សៀម ហើយកំពុងបំពុល បរិយាកាសយ៉ាងខ្លាំង។ ប្រភពបានឲ្យ ដឹងទៀតថា ថៅកែ ខ្មែរម្នាក់ឈ្មោះ ផល សាម៉ន ដែលជានាយកក្រុមហ៊ុន អភិវឌ្ឍន៍ផ្សារ នៅច្រកទ្វារ អន្តរ ជាតិជាំ ជាង្នករត់ ការបង់លុយឲ្យ សមត្ថកិច្ច ហេតុនេះហើយ ទើបគេអាចបើកលេង បានយ៉ាង រលូនតែម្តង ។ ប្រសិន បើ គ្មាន ឃុបឃិត បើកដៃពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុក អន្លង់វែងទេនោះ គឺថៅកែជនជាតិខ្មែរ និងសៀម មិន អាច បើកល្បែងបាញ់កាំជ្រួចភ្នាល់ដាក់ លុយដូចសព្វថ្ងៃនេះទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា ល្បែងស៊ីសង មួយ ប្រ ភេទ គឺល្បែងបាញ់ កាំជួចភ្នាល់ដាក់លុយ កំពុងត្រូវបាន គេបើកលេង តាមព្រំដែនខ្មែរ-សៀមយ៉ាង អនាធិបតេយ្យ គ្មាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណា ចាត់វិធានការបង្ក្រាប ឡើយ។ ប្រភពបានឲ្យ ដឹងទៀតថា ល្បែងបាញ់កាំ ជ្រួច កំពុងបង្ក ផលប៉ះ ពាល់ យ៉ាងខ្លាំង ហើយល្បែងនេះនៅក្នុងប្រទេសសៀមត្រូវគេហាមឃាត់មិនឲ្យលេងទេ ព្រោះ ជាតិគីមីក្នុងកាំ ជ្រួចអាច ធ្វើឲ្យប៉ះពាល់បរិស្ថាន និងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ។ ហេតុ នេះហើយ ទើប ប្រជាពលរដ្ឋរស់ នៅក្បែរ ច្រកជាំ ស្រងាំ អំពាវ នាវឲ្យលោក ម៉ែន លី ស្នងការ នគរបាលខេត្ តឧត្តរមានជ័យ និងលោក ស ថាវី អភិបាល ខេត្តឧត្តរ មានជ័យ ចាត់វិធានការ លុបបំបាត់ល្បែងបាញ់កាំជ្រួច ជាបន្ទាន់។
គួររំលឹកដែរថា កន្លងមកល្បែងបាញ់កាំជ្រួចនេះធ្លាប់ត្រូវគេបើកលេងម្តងហើយនៅក្នុង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយបន្ទាប់មកក៏មានភាពស្ងប់ស្ងាត់មួយរយៈ តែឥឡូវនេះ គេបើកលេងឡើងវិញទ្រង់ទ្រាយធំជាងមុនទៅទៀត។ ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនក្បែរ ច្រកជាំស្រងាំ បានឲ្យដឹងថា ឥឡូវនេះ ជនជាតិសៀម អាចចូលមកបាញ់ កាំជ្រួច នៅក្នុងទឹកដី ខ្មែររៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្នុងភូមិអូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយនៅ ថ្ងៃចន្ទ និងថ្ងៃអង្គារ គេបាញ់នៅចំណុចភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង។ បញ្ហានេះ លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ មិនគួរមើលរំលងតទៅទៀតទេព្រោះ ថ្មីៗនេះមានសម្បកកាំជ្រួចធ្លាក់លើដីស្រែចម្ការ លើដំពុលផ្ទះប្រជាពលរដ្ឋ ហើយធ្វើពលរដ្ឋ រស់នៅក្បែរៗនោះភ័យខ្លាចយ៉ាងខ្លាំង។ ប្រជាពលរដ្ឋបានរិះគន់ថា ថៅកែជនជាតិខ្មែរ និងជន ជាតិសៀម គិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល ដោយសារមានការឃុបឃិតពីសំ ណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ ៕