ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួន

សៀមរាប៖ ប្រជាពលរដ្ឋរង់ចាំមើលអាជ្ញាធរឃុំ ល្វែង ឬស្សី និងអាជ្ញាធរស្រុកជីក្រែង រួមទាំងអាជ្ញាធរខេត្តសៀមរាបផងដែរកំពុងតែបើកដៃឲ្យ ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយសារតែអាជ្ញាធរមូលដ្ឋានអសមត្ថភាព ក្នុងការបង្ក្រាបបទល្មើសឈូសឆាយព្រៃយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនព្រោះតែអាហារបីពេល         ។                                                       ដីព្រៃសម្បត្តិរដ្ឋមួយកន្លែងស្ថិតនៅក្នុងចំណុចព្រំប្រទល់ ខេត្តសៀមរាបស្រុកជាក្រែង និងខេត្តកំពង់ធំស្រុកស្ទោងដីមួយកន្លែងនេះនៅចំណុចពាក់កណ្ដាលព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តសៀមរាប ត្រូវក្រុមខិលខូចមួយក្រុមរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានបំភាន់ភ្នែកថ្នាក់ដឹកនាំដើម្បីបំពេញបែបបទទៅឲ្យជនខិលខូចមួយក្រុមដែលមានឈ្មោះស៊ុយជាអ្នក   ដើរកាងដីសម្បត្តិរបស់រដ្ឋយកត្រាក់ទ័រ មកឈូសឆាយវ៉ៃកំទេចព្រៃ ដើម្បីយកដីទៅឲ្យបក្សពួករបស់ខ្លួនដោយសារតែអាជ្ញាធរមូលដ្ឋានរួមគំនិតបើកដៃឲ្យក្រុមខិលខូចទាំងនេះជាច្រើនថ្ងៃច្រើនខែកន្លងមកអង្គភាពសារព័ត៌មានជាច្រើនអង្គភាព ព្យាយាមទំនាក់ទំនងទៅលោកមេឃុំល្វែងឬស្សី លោក យុន ប្រុសលោកបានត្រឹមឆ្លើយថាចាំឱ្យក្រុមការងារចុះទៅមើល ហើយក៏បាត់ឈឹងអត់មានចំណាត់ការ រីឯលោក បូ៊ មេងទ្រីអភិបាលស្រុកជីក្រែងឆ្លើយប្រហាក់ប្រហែលលោក យុន ប្រុស ដែរលោកថាចាំឱ្យក្រុមការងារចុះទៅមើលហើយក៏បាត់ឈឹងដូចលោកមេឃុំល្វែងឬស្សីយុន ប្រុសដែរ រីឯលោកអភិបាលខេត្តសៀមរាបប្រាក់សោភ័ណ្ឌ ទូរសព្ទចូលអត់មានអ្នកលើក នេះហើយជាការរំពឹងរបស់ប្រជាពលរដ្ឋទៅអាជ្ញាធរមូលដ្ឋានមានតែបែបនេះតើប្រជាពលរដ្ឋរំពឹងអ្វីបើអាជ្ញាធរគិតតែរបៀបនេះ បណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះស៊ុយ មានឱកាសរួមគំនិតជាមួយជនខិលខូចដោយសារតែអាជ្ញាធរមូលដ្ឋានបើកភ្លើងខៀវទើបបុគ្គលឈ្មោះស៊ុយរូបនេះដើរអួតក្អេងក្អាងថាគេនឹងរត់ការធ្វើប្លង់ដីឆាប់ៗដោយសារតែអាជ្ញាធរនិងជំនាញពាក់ព័ន្ធរួមគំនិតជាមួយបុគ្គលរូបនេះទើបបុគ្គលរូបនេះធ្វើអ្វីបានតាមតែអំពើចិត្ត សូមជម្រាបផងដែរថាដីមួយកន្លែងនេះ មួយចំហៀងស្ថិតនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំមួយចំហៀងទៀតស្ថិតនៅក្នុងស្រុកជាក្រែងខេត្តសៀមរាប តើហេតុអ្វីបុគ្គលរូបនេះរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តរត់ការធ្វើលិខិតបំភាន់ភ្នែកថ្នាក់លើដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅថ្ងៃទី 31 ខែមីនាឆ្នាំ 2024 បុគ្គលឈ្មោះស៊ុយបានគៀងគរប្រជាពលរដ្ឋនៅក្នុងភូមិកកោះឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាបយកមកឈរលើដីដើម្បីទាញម៉ែត្រវាស់វែងបំភាន់ភ្នែកថ្នាក់ដឹកនាំនិងរៀបចំឯកសារទិញលក់ ដើម្បីរត់ការធ្វើប្លង់កម្មសិទ្ធិឲ្យស្របច្បាប់បើតាមការសន្និដ្ឋានប្រហែលជាមានខ្នងបង្អែកពីរក្រោយផ្ដល់គំនិតនិងយោបល់ដើម្បីរៀបចំឯកសារ នេះឲ្យស្របទៅតាមច្បាប់ ដើម្បីទទួលបានប្លង់ស្របច្បាប់ដោយសារតែអាជ្ញាធរមូលដ្ឋាននិងក្រុមខិលខូចរួមគំនិតគ្នានិងរៀបចំយកដីនេះទៅតាមបច្ចេកទេសរបស់ពួកគេ។                                   សូមបញ្ជាក់ផងដែរថាដីមួយកន្លែងនេះមានទំហំប្រហែលជាង100 ហិតាឯនោះ   ហេតុនេះហើយប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំទៅស្ថាប័នពាក់ព័ន្ធជាពិសេស ឯកឧត្តមឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការគ្រប់គ្រងធនធានធម្មជាតិជួយដាក់មន្ត្រីជំនាញចុះមកស៊ើបអង្កេតដីព្រៃមួយកន្លែងនេះដើម្បីយកមកធ្វើជាសម្បត្តិរដ្ឋឡើងវិញពុំដូច្នោះទេដីព្រៃមួយកន្លែងនេះនឹងដីព្រៃផ្សេងៗទៀតត្រូវវិនាសហិនហោចដោយសារតែបុគ្គលឈ្មោះស៊ុយរូបនេះកំពុងតែគៀងគរនិងដើរកាងដីជាច្រើនកន្លែងផ្សេងៗទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888