ដោយសារតែសមត្ថកិច្ចជំនាញនិងអាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមមិនហ៊ានបង្ក្រាបទៅលើមេខ្លោងដែលកំពុងតែបំផ្លាញធនធានធម្មជាតិចម្រុះក្នុងព្រៃឡង់ក៏ដូចជាគម្របព្រៃឡង់ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មេខ្លោងបំផ្លាញធនធានធម្មជាតិចម្រុះជើងខ្លាំងមួយរូបនេះល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅលើទឹកដីខេត្តកំពង់ធំ ដែលមហាជនស្គាល់ឈ្មោះច្បាស់ថាជាបុគ្គលដែលមានឈ្មោះរ៉េត ។
ការសម្រុកដឹកជញ្ជូនអុសព្រៃចម្រុះសុទ្ធសឹងតែរថយន្តខ្នាតយក្សយីឌុប និងវេរអង្គ មហាជនមានការសោកស្ដាយយ៉ាងខ្លាំងពន់ពេកចំពោះការបំផ្លាញធនធានធម្មជាតិទាំងតូចទាំងធំចម្រុះ ជាកត្តាមួយធ្វើឲ្យរលាយនៅសម្បត្តិធម្មជាតិព្រៃឈើម្ដងបន្តិចម្ដងបន្តិច ទាល់តែអស់ទើបឈប់ ។ មេខ្លោងឈ្មោះរ៉េតដែលជាថៅកែធំដឹកជញ្ជូនអុសព្រៃនេះ បានចល័តធ្វើសកម្មភាពគ្រប់ទីកន្លែងនៅលើទឹកដីខេត្តកំពង់ធំ តែហាក់បីដូចជាគ្មានចំណាត់ការអ្វីសោះ។
មហាជននិងប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយជាប្រធានគណៈកម្មការបង្ក្រាបធនធានធម្មជាតិ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូម ឯកឧត្តម មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ មកលើមេខ្លោងបំផ្លាញធនធានធម្មជាតិចម្រុះដែលមានឈ្មោះខាងលើនេះផងទាន ៕