ខេត្តស្វាយរៀង ÷ មហាជន ទូទៅធ្លាប់បានដឹងហើយថា!គោលការណ៍”កាស៊ីណូ”និមួយៗនៅប្រទេស កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬសុំច្បាប់អាជីវកម្ម បើក”កាស៊ីណូ”ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ? គឺជារឿងខុសច្បាប់ មួយរយ ភាគរយ។
តែផ្ទុយទៅវិញ! ម្ចាស់”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង នៅជិតច្រកព្រំដែនធ្លក ស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កំពុងកៀងគរពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែង(បញ្ជាល់មាន់ បៀរ និងហ្គេមបាញ់ត្រី)ខុសច្បាប់ យ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្ក្រាប!
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍មកថា! នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែងខាងលើ បង្កប់ល្បែង(បញ្ជាល់មាន់ បៀរ និងហ្គេមបាញ់ត្រី)ខុសច្បាប់ បើកដំណើរការយ៉ាងគគ្រឹកគគ្រេង ពោលគឺលេងរាល់ថ្ងៃតែម្តង បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! មហាជន សង្ស័យថា! ត្រូវដង ត្រូវផ្លែ គ្នាអស់ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ដែលមានទីតាំងនៅជិតច្រកព្រំដែនធ្លក ស្ថិតក្នុងភូមិសាស្ត្រ ក្រុងបាវិត ខេត្តស្វាយរៀង បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ នាំគ្នាហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង មិន ខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សោះឡើយ! ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋរស់នៅក្បែរនោះ ព្រួយបារម្ភ បញ្ហាអសន្តិសុខ និងភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុនេះ ពួកគាត់បានលើកឡើងថា!ភូមិ ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញកន្លងមកនេះ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង សូមចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង និងមានវិធានការបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ នៅជិតច្រកព្រំដែនធ្លក ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្ក្រាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕