ស្រុកជលគីរី ទឹកដីនៃខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ សូមគោរព ជូនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ និង លោកពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលជលផល មេត្តាជ្រាប អំពីសកម្មភាពបទល្មើសនេសាទ លូស្បៃមុង របាំង ណរ៉ាវ សាច់ឈិបខៀវ ក្រហម សព្វថ្ងៃនេះ កំពុងធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីនៃស្រុកជលគីរីខេត្តកំពង់ឆ្នាំង ក្រោមការគ្រប់គ្រង របស់លោកខៀវ សុផានរិទ្ធ នាយផ្នែកស្ដីទីជលផល កំពង់ប្រាសាទ។
ប្រជាពលរដ្ឋសូមបញ្ជាក់ជូនថាបទល្មើសនេសាទ នៅក្នុងស្រុកជលគីរី ការបង្ក្រាបកន្លងមក ជារៀងរាល់ឆ្នាំ ប្រៀបបានដូចយកជីទៅបាចដាក់ស្រូវអោយលូតលាស់ល្អ ដុះស្មើៗគ្នាចឹង បង្ក្រាបខ្លាំង កើនឡើងក៏ខ្លាំងជាងមុន ប្រជាពលរដ្ឋបានលើកឡើង ថា បើមិនចាត់វិធានទៅលើជំនាញដែលគ្រប់គ្រងនៅទីនោះទេ បានន័យថា នៅតែដដែលៗទេ ព្រោះគេបានត្រូវ រ៉ូវគ្នាអស់ហើយ ។ រូបភាពខាងក្រោមនេះ សុទ្ធតែឈ្មួញដែលចេះបំបាំងខ្លួនពួន អាត្មា រួមសុខរួមទុក សុីអត់សុីឃ្លាន ជាមួយលោកខៀវ សុផានរិទ្ធ នាយផ្នែកស្ដីទី ជលផល កំពង់ប្រាសាទ ហើយ ។
ពីរនាក់ដែលមានឈ្មោះ ហ៊ន ស្រេង និងឈ្មោះផល សុភា រស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង អ្នកទាំងពីរ គឺជាមេក្លោងធំដាក់លូស្បៃមុងប្រចាំភូមិកំពង់បាស្រូវ និងតែម្ដង ក្នុងម្នាក់ៗចាប់.8.ទៅ.10.លូ ?.??
បើតាមប្រភពព័ត៌មានគឺជាដៃស្ដាំង ដៃឆ្វេង របស់លោកខៀវ សុផានរិទ្ធផង អ្នកសារព័ត៌មានយើង បានតេទូរស័ព្ទទៅលោកដែរ តែគួរអោយសោកស្ដាយ ចូលហើយមិនលើក លើកហើយមិននិយាយ រហូតចុចជាប់រវល់ថែមទៀត តាមលេខទូរស័ព្ទរគឺមានលេខ.0886199956 ចំណែកឈ្មួញដែលប្រមូលទិញកូនត្រីនុយបទល្មើស មានឈ្មោះចែភា រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម៕