ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ណាំ​លា​រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល គេ​សង្ស័យ​លោកនាយក​ដែនជម្រកសត្វព្រៃ​ណាំ​លា​បើកដៃ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​

ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ណាំ​លា​រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល គេ​សង្ស័យ​លោកនាយក​ដែនជម្រកសត្វព្រៃ​ណាំ​លា​បើកដៃ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​

ខេត្ត​មណ្ឌលគិរី ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លា រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល ពី​សំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ គេ​សង្ស័យថា​នាយក​ដែនជម្រកសត្វព្រៃ​ណាំ​លា​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។

​ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា មាន​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ម្នាក់ ឈ្មោះ រិទ្ធ (​ហៅ​អា​មូម​) និង​បក្សពួក​កំពុង​ធ្វើ​សកម្មភាព​គៀងគរ​ពលរដ្ឋ​ដោយ​ដៃ​កាន់​រ៉​ណា​យន្ត​បើក​គោយន្ត​ចូលទៅ​កាប់រំលំ​ដើមឈើ​ធំ​នឹង​អា​ច្រៀក​ដឹកជញ្ជូន​ប្រភេទ​ឈើ​(​ឈ្លិច​) ខុសច្បាប់ ឆ្លងដែន​តាម​ច្រក​ទ្វេភាគី​ណាំ​លា​ប៉ុស្តិ៍​៧ គ្រប់គ្រង​ដោយ​លោក (​ណ​ម​) ទាំង​យប់​ទាំង​ថ្ងៃ ខណៈ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​សមត្ថកិច្ច​ជំនាញ​ការពារ​ព្រៃឈើ​ហាក់ដូច ជា​នៅ​ស្ងៀម​ទ្រឹង បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨.១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​ថត​បាន​អំពី​សកម្មភាព​ឈ្មួញ​និង​គំនរ​ឈើ​ជា​ច្រើន​គំនរ​ដោយ​គេ​ដឹងថា​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ មាប់ បាន​ទទួល​លុយ​ពី​ជនជាតិ​វៀតណាម​ជាច្រើន​មក​ឲ្យឈ្មោះ លោក រិទ្ធិ (​ហៅ​អា​មូម​) ចាំ​ប្រមូល​ទិញ និង​រត់ការ​ឡាន​ដឹកជញ្ជូន​ឈើ តាម​រយៈ​រថយន្ត​ឡង់​ក្រិះ​ស័រ​កែឆ្នៃ​មានត្រើយ និង​គោយន្ត​កន្ត្រៃ​តាំង​បរ​ពី​ជ្រោះ​ជ្រលង​ដងអូរ​មក​ទុក្ខ​នៅក្នុង​ចំការកៅស៊ូ បារាំង សុក​ហ្វីន ដាក់​ឡាក់ ក្រុមហ៊ុន​វៀតណាម​និង​កូហ្វី​ហ្វា​ម៉ា ដឹក​ចេញ​យក​ទៅ​ទម្លាក់​នៅ​ចំណុច​៥​ទីតាំង​ ​ស្ថិតនៅ​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​ច្រក​ចេញ មាន​ចំនួន ៥​កន្លែង ÷

១ ចេញ​ពី​ក្រុមហ៊ុន​ចំការកៅស៊ូ​វៀតណាម (​ដាក់​ឡាក់​)
២.​អូរ​ពោត ផ្លូវ​ទៅ​ប៉ុស្តិ៍ ៦ ទល់មុខ​បរិស្ថាន​អូរ​ពោត​
៣ អូរ​ឆែ​ល តាម​ក្រុមហ៊ុន​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)
៤ អូរ​កាល់ តាម​ក្រុមហ៊ុនចំការកៅស៊ូ​(​សុក​ហ្វីន​)
៥ ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី តាម​ចំការកៅស៊ូ​ធំ ។​

​សេចក្តីរាយការណ៍​មួយ​បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ដែល​ចេញ​ទាំង​៥​ច្រក​ឆ្លងកាត់​តាម​បា​រ៉ា​ស់​ចំការកៅស៊ូ​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)( សុក​ហ្វីន​)​ចូល​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ ច្រក​ទ្វេភាគី ណាំ​លា ដែល​សម្របសម្រួល​យ៉ាង​ល្អ​ពី​លោក​(​ណ​យ​)​មេ​ប៉ុស្តិ៍​ច្រក​ក្នុង​១​យប់​ប្រមាណ​ជាង ១០០​ឡាន ទៅ​២០០​ឡាន បន្ត​ដឹក​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក រីឯ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌល​គី​រី​និង​ស្រុក​ពេជ្រា​ដា រក្សា​ភាព​ស្ស្ងៀមស្ងាត​ដោយសារតែ​អំណា​ចទឹកលុយ​របស់​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​! រិះគន់​ចំៗ​ទៅលើ លោកនាយក​ដែន​ជម្រស​ត្វព្រៃ​ណាំ​លា និង​លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បើកភ្លេីង​ខៀវ ទេីប​មេ​ឈ្មួញ​ឈ្មោះ រិទ្ធិ (​ហៅ​អា​មូម​)​និង​បក្សពួក ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនេី​ង​ចិត្ត​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជាង ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹក​ជញ្ជូ​ឈើ ឈ្លិ​ក ពី​ចំណុច​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លា យ៉ាងគំហុក ក្រោយ​ពី​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ មេ​ឈ្មួញ​ទាំង​ពីរ​នាក់ កំពុងតែ​ព្រួយបារម្ភ ហើយ​ក៏​រត់ ការបិទ​អ្នកសារព័ត៌មាន​មួយចំនួន កុំ​ឱ្យ​ចុះ​ផ្សព្វផ្សាយ ពី​រឿង​គេ រក​សុ​ី​បទល្មើស​ព្រៃឈើ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លា ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​លោកនាយក​ដែន​ជម្រក​សត្វព្រៃ នឹង​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង ឈ្មោះ​ម៉ាប់ ព្រមទាំង​បក្សពួក​ឈ្មួញ​ជាក់​ជា​ពុំខាន​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888