លោក អុំ គឹមឡុងស្រូរ បានយកគ្រឿងចក្រត្រាក់ទ័រ ចំនួន2 គ្រឿងទៅឈូសឆាយយកដីសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងភូមិកកោះឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាបត្រូវប្រជាពលរដ្ឋរងចាំមើលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដូចជាលោកមេឃុំអភិបាលស្រុកនៅក្នុងមូលដ្ឋានឃុំល្វែងឬស្សីនិងអាជ្ញាធរស្រុកជីក្រែងមានចំណាត់ការយ៉ាងណាទៅលើបុគ្គលឈ្មោះ អុំ គឹមឡុងស្រូរដែលពាក់ព័ន្ធរំលោភយកដីសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កាលពីថ្ងៃទី 24 ខែកក្កដាឆ្នាំ2023 ក្រុមអ្នកសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានខាងលើឲដឹងទៅដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរមូលដ្ឋានជួយឱ្យមានចំណាត់ការទប់ស្កាត់យ៉ាងណាទៅលើបុគ្គលរូបនេះជាពិសេសលោកមេឃុំល្វែងឫស្សីហាក់បីដូចជាគ្មានចំណាត់ការអ្វីទាល់តែសោះប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យទៅលើលោកមេឃុំល្វែងឫស្សីលោក យុនប្រុសប្រហែលជាអាចពាក់ព័ន្ធជាមួយនឹងបុគ្គលឈ្មោះអ៊ុំ គឹមឡុងស្រូរដែលហើយមើលទៅបានជាគ្មានចំណាត់កាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះរង់ចាំមើលចំណាត់ការរបស់លោក យុនប្រុសជាមេឃុំគ្រប់គ្រងនៅឃុំល្វែងឬស្សី ដែលពាក់ព័ន្ធនិងបុគ្គលឈ្មោះ អ៊ុំ គឹមឡុងស្រូរប្រើគ្រឿងចក្រត្រាក់ទ័រ 2 គ្រឿងទៅឈូសឆាយដីជាសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងភូមិកកោះឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាប រហូតមកដល់ពេលនេះ ការទន្ទឹងរង់ចាំមើលចំណាត់ការរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាបនៅមិនទាន់មានចំណាត់ការនៅឡើយទេ ។
អាស្រ័យហេតុនេះហើយបានប្រជាពលរដ្ឋស្នើសុំទៅដល់ជំនាញពាក់ព័ន្ធ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយមានចំណាត់ការមកលើមន្ត្រីនៅក្រោមឱវាទ ដែលមិនយកចិត្តទុកដាក់ការពារសម្បត្តិរបស់រដ្ឋ និងសម្ដេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ប្រឹងជួយថែរក្សាអ្វីដែលជាសម្បត្តិរបស់រដ្ឋតែក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋហាក់បីដូចរង់ចាំមើលផ្កាយនៅលើមេឃទៅវីញ ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា និងមានចំណាត់ការលើបុគ្គលខាងលើ ដែលបានយកត្រាក់ទ័រពីគ្រឿងទៅឈូសឆាយដីសម្បត្តិសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអង្គភាពសារព័ត៌មានរង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចរាល់ម៉ោងធ្វើការតាមរយៈលេខទូរស័ព្ទ 016 963 007 | 031 33 03 888 ៕