ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក អ៊ុំ គឹម​ឡុង​ស្រូរ រង​ការរិះគន់​ថា កំពុងតែ​ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

លោក អ៊ុំ គឹម​ឡុង​ស្រូរ រង​ការរិះគន់​ថា កំពុងតែ​ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​លោក អ៊ុំ គឹម​ឡុង​ស្រូរ អ្នក​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ភូមិ​ថ្នល់​ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង កំពុង​រង​ការរិះគន់​ថា បាន​បញ្ចេញ​ឥទ្ធិពល​រំលោភ​យក​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ។​

​នៅ​ថ្ងៃ​ទី 24 ខែកក្កដា​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កកោះ ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ថា លោក អ៊ុំ គឹម​ឡុង​ស្រូរ បាន​យក​ត្រាក់ទ័រ​ពីរ​គ្រឿង​ទៅ​វ៉ៃ​ព្រៃ ដើម្បី​ឈូសឆាយ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​ស្ថ្ថិ​ត នៅក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឫស្សីស្រុក​ជី​ក្រែង ។ ដី​ព្រៃ​ចំនួន 15 ហិកតា ត្រូវ​លោក អ៊ុំ គឹម​ឡុង​ស្រូរ រំលោភ​យក​ការកាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ជា​សម្បត្តិ​រដ្ឋ​នេះ ។​

​ប្រជាពលរដ្ឋ​កំពុង​តែ​រិះគន់ ទៅលើ​លោក យុន ប្រុស មេឃុំ​ល្វែង​ឬ​ស្សី និង​លោក ម៉េង ប៊ូ​គ្រី អភិបាលស្រុក​ជីក្រែង​គ្មាន​ចំណាត់ការ​ទៅលើ​លោក អ៊ុំ គឹម​ឡុង​ស្រូរ អាស្រ័យ​ហេតុនេះ​ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​ដល់​ថ្នាក់ដឹកនាំ ជាពិសេស​សម្ដេច​អគ្គ​សេ​នាម​ហាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តែងតែ​ដាក់​ផ្សារ​អនុ​វ៉ាត តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ឈប់​រំលោភ​យក​ដី​ជា​សម្បត្តិ​រដ្ឋ​តទៅទៀត ។ តែ​បុគ្គល​រូបនេះ នៅតែ​ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច​ជា​ប្រមុខ​ដឹកនាំ ប្រជាពលរដ្ឋ​តែងតែ​មាន​ការគាំទ្រ ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ហើយ ក៏​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅដល់​ថ្នាក់​ដឹកនាំ​ក្រោម​ជាតិ តើ​ហេតុអ្វី​បុគ្គល អ៊ុំ គឹម​ឡុង​ស្រូរ រូប​នេះ​ហ៊ាន​យក​ត្រាក់ទ័រ​ទៅ​ឈូសឆាយដី​ជា​សម្បត្តិ​របស់​រដ្ឋ តើ​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ ធ្វើ​មិនដឹង ។​

​អាស្រ័យហេតុនេះ សូម​លោក​មេឃុំ​ល្វែង​ឫស្សី យុន ប្រុស និង​លោក​អភិបាលស្រុក​ជីក្រែង លោក ម៉េង ប៊ូ​គ្រី មេត្តា​ជួយ​ចុះទៅ​មើល​ទីតាំង​ដី​ព្រៃ​មួយ​កន្លែង ត្រូវ​លោក អ៊ុំ គឹម​ឡុង​ស្រូរ នោះ​រំលោភ​យក​ផង​ទាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888