នាថ្ងៃសៅរ៍ ៩ កើត ខែ បុស្ស ឆ្នាំ ខាលចត្វាស័ក ពស ២៥៦៦ ត្រូវថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ លោក ជន នី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំព្រែកដាច់ បានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់ទូទាំងឃុំ ក្នុងរយៈពេលកន្លងមកក្នុងឆ្នាំ ២០២២ និងលើកទិសដៅផែនការសកម្មភាពសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឆ្នាំ ២០២៣ នៅសាលាឃុំព្រែកដាច់ ។
អញ្ជើញចូលរួមមានក្នុងកិច្ចប្រជុំនេះ រួមមាន លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងជំនួយការ ប្រជាការពារ ។
ក្នុងនោះ អង្គប្រជុំបានអំពាវនាវអោយ ៖
១-ពង្រឹងវិន័យ និងសាមគ្គីភាពផ្ទៃក្នុង ងកម្លាំងប្រជាការពារអោយម៉ឺងម៉ាត់ ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
២- ត្រូវចូលរួមចំណែកសកម្មភាពអភិវឌ្ឍន៏ក្នុងមូលដ្ឋាន
៣- បន្តធ្វើវេទិកាផ្សព្វផ្សាយនិងគាំទ្រគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណះសម្បតិ្តទាំង ៧ យ៉ាងរបស់រាជរដ្ឋាភិបាល ។
ជាចុងបញ្ចប់ លោកមេឃុំ បានឧបត្ថម្ភដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំ ចំនួន ៤៤ នាក់ ក្នុងមួយនាក់ទទួលបាន ថវិកា ២០,០០០រៀល, អង្ករ ២០គក្រ សរុបថវិកាចំនួន ៨៨០,០០០រៀល ,អង្ករ ៨៨០ គក្រ សរុបរួមថវិកា ២,៨១៦,០០០រៀល ៕