ទីតាំងល្បែងខុសច្បាប់មួយកន្លែងនៅក្នុងសង្កាត់រកា ខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងផ្ទះលោកពន្លឺ កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងអាប៉ោងដាក់លុយរាប់រយរាប់ពាន់ដុល្លានៅក្នុងផ្ទះលក់កាហ្វេមួយកន្លែង ដែលមានយីហោកាហ្វេពន្លឺធម្មជាតិហេតុនេះ ហើយបានប្រជាពលរដ្ឋរស់នៅក្បែរនោះ ផ្ដល់ព័ត៌មានអោយអង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយទៅដល់លោកនាយប៉ុស្តិ៍សង្កាត់រការខ្ពស់ និងលោកអធិការក្រុងតាខ្មៅ គឺលោក យី វណ្ណដាក អធិការក្រុងតាខ្មៅ ជួយបង្ក្រាបទីតាំងល្បែងអាប៉ោងខុសច្បាប់មួយកន្លែងនេះផងទាន ហើយក៏សូមស្នើដល់លោកស្នងការខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលមានវិធានការបង្ក្រាបល្បែងអាប៉ោងនៅក្នុងផ្ទះលក់កាហ្វេមួយកន្លែង ដែលមានយីហោកាហ្វេពន្លឺធម្មជាតិដែលមានម្ចាស់ផ្ទះឈ្មោះ លោក ពន្លឺ កំពុងប្រមូលផ្ដុំគ្នាលេងល្បែងអាប៉ោងរាល់ថ្ងៃនៅខាងក្រោយផ្ទះហាងលក់កាហ្វេពន្លឺធម្មជាតិនេះ ។
ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយបង្ក្រាបល្បែងអាប៉ោងខុសច្បាប់មួយកន្លែងនេះផងបើពុំដូច្នោះទេ ទៅថ្ងៃមុខ នឹងមានកើតចោរឆក់ ឬក៏ចោរប្លង់ និងអំពើហិង្សាដោយសារតែកន្លែងគាត់រស់នៅមានល្បែងស៊ីសង ដោយសារតែផ្ទះផ្ទះ លោក ពន្លឺ បើកហាងកាហ្វេដែលមានយីហោពន្លឺធម្មជាតិផង និងបើកល្បែងអាប៉ោងខុសច្បាប់ផងហេតុនេះ ហើយទើបប្រជាពលរដ្ឋស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចជួយបង្ក្រាបវង់ល្បែងនេះ តាមសំណើរបស់គាត់ផងទាន ៕