ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​ឈ្មួញ​ឈ្មោះ ចាន់ ធី និង​ស្រី​ល័ក្ខ សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​

មេ​ឈ្មួញ​ឈ្មោះ ចាន់ ធី និង​ស្រី​ល័ក្ខ សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​

​សកម្មភាព​របស់​មេ​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​ ​ស្រីល័​ក្ខ​ដឹក​ជញ្ជូន​ខុសច្បាប់​ពី​ភូមិ 5 ហៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ ដោយសារ​ឈ្មួញ​រូប​នេះ​មាន​ខ្នងបង្អែក​រឹងមាំ និង​មាន​ឥទ្ធព​ល​ខ្លាំងក្លា​។ មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ​ច​ន្ធី នឹង​​ស្រី​ល័ក្ខ ធ្វើ​សកម្មភាព​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​នានា ក្នុង​ខេត្ត​រតនគិរី ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាងគំហុក​។ ចំណែក​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង​លោក អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ​ច​ន្ធី នឹង​
​ស្រី​ល័ក្ខ បាន​កៀងគរ​ប្រជាពលរដ្ឋ​ប្រដាប់​ដោយ​រណារយន្ត គោយន្ត​កន្ត្រៃ និង​រថយន្ត​កែច្នៃ​រាប់​សិប​គ្រឿង ចូល​កាប់​ឈើ អារច្រៀក​ឈើ​លាន់​ទ្រហឹង​ពេញ​ព្រៃ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ព្រៃឈើ​នៅ​ចំណុច​អូរ​រ​វ៉ា​ក់ ចំណុច​គីឡូម៉ែត្រ​លេខ 243 (​កែវ​សីមា​) និង​គីឡូម៉ែត្រ​លេខ 53 (​តា​អង​) រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ រួច​ហើយ​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​ស្រី​ល័ក្ខ ដឹកជញ្ជូន​ឈើ​ទាំងនោះ​យក​ទៅ​រក្សាទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​ចម្ការចេក​ដូនពេញ អា​គ្រីកូ​ហុងអា​ញ់​យ៉ា​ឡាយ នៅ​ស្រុក​លំផាត់ តាម​អំពើ​ចិត្ត ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​សម្ងំ​ស្ងាត់ឈឹង​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​រតនគិរី បានឲ្យដឹង​ថា​ករណី​ឈ្មួញ​ឈ្មោះ ច​ន្ធី នឹង​ស្រី​ល័ក្ខ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញទំហឹង គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ផងដែរ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អ៊ុង សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888