ថ្ងៃទី6ខែកញ្ញាឆ្នាំ2022
សៀមរាប ៖ ឈ្មួញដុះស្លែម្នាក់ដែលមានរហស្សនាម ចែថន រស់នៅក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លក់លើ ស្រុកជាក្រែង ខេត្តសៀមរាប មេឈ្មួញម្នាក់នេះ ពុំដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបម្ដងណាឡើយ ឬឈ្មួញម្នាក់នេះមានខ្នងបង្អែក ឬក៏ខ្សែអ្នកធំនៅពីក្រោយ ទើបមិនហ៊ានធ្វើការបង្ក្រាបពេលចែថនរូបនេះ ។ ឡើងមកដឹកឈឺម្ដងៗ គាត់បាននិយាយអួតប្រាប់អ្នកសារព័ត៌មានថា គាត់បានតេទៅប្រាប់ប្រធានសង្កាត់រដ្ឋបាលព្រៃឈើស្រុកជីក្រែងរួចរាល់អស់ហើយ ដែលមានឈ្មោះលោក សាំង វង់សំរិទ្ធ ហៅក្រៅលោក ហុងដា ជាជំនាញរដ្ឋបាលព្រៃឈើប្រចាំស្រុកជីក្រែង។
ប្រជាពលរដ្ឋសំណូមពរឲ្យលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប ជួយមានវិធានការចំពោះមន្ត្រី ខិលខូចមួយចំនួនប្រព្រឹត្តអំពើពុករលួយដូចជាលោក សាំងវង់សំរិទ្ធ ហៅលោក ហុងដា នេះផង នឹងជួយទប់ស្កាត់រាល់បទល្មើសព្រៃឈើ ដែលឈ្មួញមានលុយ និងមានខ្នងបង្អែកនៅពីក្រោយរូបនេះផង ជាពិសេសឈ្មួញរកស៊ីផលអនុផលព្រៃឈើ ដែលមានឈ្មោះចែថនរូបនេះផង ៕