ថ្មីៗនេះ មានមតិពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសង់ខុសច្បាប់ ដែលមានទីតាំងនៅជិតស្តាតពហុកីឡានិងជាអតីត ពេទ្យពហុព្យាបាល 24ម៉ោង ក្នុង ក្រុងបានលុង ខេត្តរតន:គិរី បើលេងដោយសិរី ។
ប្រភពពីពលរដ្ឋបានអោយទៀតដឹងថាក្នុងនោះ រួមមានល្បែង ដូចជា បៀរ និងអាប៉ោង យូគី បញ្ជាក់ មាន់ជកល់ និងមានល្បែង ភ្នាល់ ប្រភេទអេឡិចត្រូនិច្ចជាច្រើនទៀតផង។
បញ្ហាខាងលើនោះ គឺជាក្តីកង្វល់មួយផ្នែកធំដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងនធ្ងរទៅលើបញ្ហាសន្តិសុខ និងអាចបង្កជាបញ្ហាផ្សេងៗទៀត ដូចជាកើតមាននៅអំពើហឹង្សាចោរកម្មផ្សេងៗ លួច ឆក់ ប្លន់ ដែលអាចកើតចេញពីក្រុមញៀនល្បែង នឹងដើម្បីចូលរូមអនុវត្តគោលការណ៍ ភូមិឃុំ មានសុវត្តិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលអោយមាន ប្រសិទ្ធិភាពមន្ត្រី ស្ថាប័ណ អង្គភាព ពាក់ព័ន្ធ គួរតែមានវិធានការបង្ក្រាបអោយខានតែបាន ទៅលើទីតាំងខាងលើនោះ ។
គួរបញ្ជាក់ផងដែរថា ភ្នាក់ងារបណ្តាយ សារព័ត៌មានយើងក៏បានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តាមប្រព័ន្ធតេលេក្រាមដែរ តែលោកបានត្រឹមមើលហើយតែមិនមានចំណាត់ការ?។
អង្គភាពយើង ខ្ញុំចុះផ្សាយដោយផ្អែកទៅលើកាចុះយកព័ត៍មានពិតប្រាកដ នឹងរូបភាពជាកស្តែងបើមានកាស្រាយបំភ្លឺណាមួយ ពីសាម៉ីអង្គហេតុយើងខ្ញុំរីករាយទទួលស្វាគម្មន៍ជានឹច្ច ៕