ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឡង់​ជិត​រលាយ​សាបសូន្យ​អស់​ហើយ​ឈ្មោះ ជិន គឹម​អូ និង​សាក់ សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​នៅពេល​យប់​ផ្អាក​មួយរយៈ​ឥឡូវ​ចាប់ផ្ដើម​វិញ​ហើយ​

ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឡង់​ជិត​រលាយ​សាបសូន្យ​អស់​ហើយ​ឈ្មោះ ជិន គឹម​អូ និង​សាក់ សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​នៅពេល​យប់​ផ្អាក​មួយរយៈ​ឥឡូវ​ចាប់ផ្ដើម​វិញ​ហើយ​

បើ​តាម​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​មេខ្លោង​ឈ្មោះ​ជិន​គឹម​អូន​ឈ្មួញ​ឈ្មោះ សាក់ សិច ហៅ​លោក សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ថា​មេខ្លោង​ឈ្មោះ​ជិន​គឹមអូន ឈ្មួញ​ឈ្មោះ សិច និង​ឈ្មោះ គឹម ឡាយ ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ទៅ​ទម្លាក់​នៅ​ដេប៉ូ​របស់​ឈ្មួញ​ឈ្មោះ ជិន អូន ហៅ​ជិន គឹម​អូន ក្នុង​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ក្នុង​ខេត្ត​កំពង់ធំ យ៉ាង​រលូន​។ រីឯ​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ទុក​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ តាម​អំពើ​ចិត្ត​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ បាន​បង្ហើប​ឲ្យដឹងថា​ឈ្មួញ​ទាំង​2​នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ ទើប​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ ទាំង​ថ្ងៃ​ទាំង​យប់​។ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ មិន​ចាត់​វិធានការ​បង្ក្រាប​ឈ្មួញ​ទាំង​2​នាក់​នេះ​ទេ​។ ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ ខ្លាច​បាត់់បង់​ប្រភព​ចំណូល​ទើប​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ សាក់ សិច ហៅ​លោក សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ ទាល់តែសោះ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ថា ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ទេ ព្រោះ​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ​ចូល​ខេត្តកំពង់ធំ យ៉ាង​គឃ្លើន​។ ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ សិច និង​ឈ្មួញ​ឈ្មោះ គឹម ឡាយ អាច​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ យកទៅ​ទម្លាក់​នៅ​ដេប៉ូ​ឈ្មួញ​ឈ្មោះ ជិន គឹម​អូន ក្នុង​ខេត្ត​កំពង់ធំ យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ឡើយ​។​មាន​ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888