ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​តើ​ហេតុអ្វី​បាន​ជា​មេ​ឈ្មួញ​ឈើ​ធំៗ​ឈ្មោះ ជិន គឹម អូន​ឈ្មោះ​សាក់​សិច និង​ឈ្មោះ គឹម ឡាយ នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ទៅ​វិញ​?..!

​តើ​ហេតុអ្វី​បាន​ជា​មេ​ឈ្មួញ​ឈើ​ធំៗ​ឈ្មោះ ជិន គឹម អូន​ឈ្មោះ​សាក់​សិច និង​ឈ្មោះ គឹម ឡាយ នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ទៅ​វិញ​?..!

ខេត្ត​ព្រះវិហារ ៖ ថ្ងៃទី​4​មិថុនា​ឆ្នាំ​2022 មាន​សេចក្តីរាយការណ៍​មក​ថា មាន​ឡាន​យី​ឌុប 5 ផ្លូវ ពាក់​ស្លាក​លេខ​:​ក្រចេះ 3A.0340 បាន​ដឹក​ឈើ​ពេញ​ចេញពី​ខេត្ត​ព្រះវិហារ ចូល​ដេប៉ូ នៅ​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន ខេត្ត​កំពង់ធំ ។​

​ក្រៅពី​សេចក្តីរាយការណ៍​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេត​នានា របស់​សង្គម​ស៊ីវិល ក៏ដូចជា​សក្ខីកម្ម របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថា ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រការ ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​រង​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ។ តើ​ហេតុអ្វី​បាន​ជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់​សិច និង​ឈ្មោះ គឹម ឡាយ នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ទៅ​វិញ ?

​ឈើ​ប្រណីតៗ​ដែល​ប្រភព​អះអាងថា ត្រូវបាន​ឈ្មោះ គឹម ឡាយ ដឹកនាំ​មេ​ការសំខាន់ៗ​មួយ​ក្រុម​រួម​មាន ១. ឈ្មោះ មីន ២.​ឈ្មោះ ណឹត ៣. ឈ្មោះ វុ​ធ ៤. ចែ​ណា​ង ៥. យាយ​ខេង ៦.​ឈ្មោះ​ថី ៧.​តា​រី​ន កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រការ ដោយ​ខុសច្បាប់ ហើយ​ដឹក​ចេញ​តាម​រទេះគោ​រទេះក្របី​មក​ដាក់​នៅ​ចំណុច​ម្លូព្រៃ​ឬ​ពោធិ៍​ប្រមេរ ។​ល​។​

​មេ​ឈ្មួញកណ្ដាល​ម្នាក់ទៀត​ឈ្មោះ​សាក់​សិច ដឹកនាំ​មេ​ការសំខាន់ៗ​មួយ​ក្រុម​ទៀត រួមមាន ១.​ឈ្មោះ​ឆើត ២.​ឈ្មោះ​ប្រុស ៣.​ឈ្មោះ​បុប្ផា ៤.​ឈ្មោះ​ទូ ជាដើម ចូល​កាប់​ឈើ​ក្នុងស្រុក​ជ័យ​សែន តំបន់​ព្រៃ​ឡ​ង់ ហើយ​ដឹក​ចេញ​មក​ចំណុច​ស្រែ​វាល​មក​ស្តុប​ទុក​នៅ​ក្រាំង​ដូង ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រួច​ដឹក​បន្ត​មក​ចែកចាយ​នៅ​ដេប៉ូ​អ្នកស្រី​ជិន​អូន ក្នុង​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ។

​ឈើ​ទាំង​ពីរ​ក្រុម​ខាងលើ​នេះ ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ស្ទើរតែ​រៀងរាល់ថ្ងៃ និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​ឲ្យ​ដេប៉ូ​ផ្សេងៗ និង​ខេត្ត​នានា ។ ការដឹក​លួចលាក់​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច​គឺជា​រឿង​មួយ ប៉ុន្តែ​ការដឹក​ជា​ចំហ​ដោយ​មាន​ការរៀបចំ​ជា​បណ្តាញ​គឺជា​រឿង​មួយ​ទៀត ។​
​ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្ត​ទំនើបៗ​ឬ​រថយន្ត​ក្រុង​ជាដើម ។ ប៉ុន្តែ​ឈើ​ដែល​សមត្ថកិច្ច​ចាប់​បាន​ជា​ប្រភេទ​ឈើ​ដែល​ដឹក​តាម​មធ្យោបាយ​តូចៗ​តែប៉ុណ្ណោះ ។​

​រី​ឯ​ការចាប់​នេះ​ទៀត គឺ​ចាប់បាន​តែ​ឈើ​ប៉ុណ្ណោះ រី​ឯ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ដូចជា​អ្នកស្រី​ជិន​អូន (​ជិន​គឹម​អូន​) លោក សាក់​សិច និង​លោក គឹម ឡាយ មិន​ដែល​ចាប់បាន​ទេ ។ ម្យ៉ាងទៀត មិនដឹងថា មាន​ឈើ​ប៉ុន្មាន​ទៀត ដែល​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​ឲ្យ​ប្រទេសជិតខាង​ជា​រៀងរាល់ថ្ងៃ​? ។ ជា​ការពិត​ណាស់​! មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា : ការទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​មិន​ជា​ការពិបាក​រហូតដល់​គ្រប់គ្រង​មិន​បាន​នោះទេ​។​

​សំណួរ​សួរថា ៖ តើ​ហេតុអ្វី​បាន​ជា​ឈ្មួញ​អាច​ចូល​ទៅ​កាប់​ឈើ​បាន​? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញ​ពី​ព្រៃ​រួច ? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដល់​ព្រំដែន​និង​ឆ្លង​ដែន​បាន​យ៉ាង​ងាយ​បែបនេះ​? បើ​សូម្បីតែ​គ្រឿងញៀន ដែល​គេ​អាច​លាក់ រហូត​ដល់​ក្នុង​ពោះ ក៏​គង់តែ​សមត្ថកិច្ច​ចាប់បាន ។ ចុះ​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ដែល​គេ​ត្រូវការ​មធ្យោបាយ​យ៉ាង​សន្ធឹកសន្ធាប់ ហើយ​ត្រូវ​ដឹក​តាម​ឡាន​និង​តាម​ផ្លូវថ្នល់​សោះ ហេតុអ្វី​មិន​អាច​ចាប់បាន​? បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅ ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បាន​ទេ​នោះ វា​រឹតតែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅទៀត ។ មិន​អាច​ជឿ​បាន ដោយហេតុ​ថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូល​ដល់​ទីតាំង​កាប់​ឈើ​បានដែរ ។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ​ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ ។​

​តាមពិត​ការកាប់​ឈើ​មិនមែន​ជា​រឿង​ពិបាក​នឹង​ដឹង​នោះឡើយ ។ សូម្បី​តែ​ប្រជា​សហគមន៍​ក៏​អាច​មើល​ឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្បាស់​ដែរ​ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀតផង ។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​អាជ្ញាធរ​បែរជា​មិន​សហកា​រណ៍​និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ ។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បាន​អំពី​អ្វី​ដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្ត​ព្រះវិហារ​និង​ខេត្ត​កំពង់ធំ​។​

​មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិន​អាច​គ្រប់គ្រង​បាន ។ មូលហេតុ​សំខាន់បំផុត គឺ​ការ​ឃប់ឃិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ឈ្មួញ​រកស៊ី​ឈើ​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិលខូច​មួយចំនួន ។ មូលហេតុ​សំខាន់​មួយទៀត គឺ​ឈ្មួញ​អ្នក​រកស៊ី​ឈើ​ច្រើន តែ​ជា​អ្នក​មាន​ឥទ្ធិពល​ឬ​មាន​ខ្នងបង្អែក​រឹងមាំ ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើគ​ធ្វើ​ថ្លង់​នោះឡើយ ពីព្រោះ​តែ​ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី​អ្នក​មាន​បុណ្យស័ក្តិ​ធំ​ជាង​ខ្លួន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888