ព្រះវិហារ៖ ទោះបីមានវិធានការរិតបន្ទឹងពី ប្រមុខរាជរដ្ឋាភិបាលអោយស្ថាប័ណ្ណពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ បង្ការបង្គ្រាបបទល្មើសធន់ធានធម្មជាតិយ៉ាងណាក្ដី ក៍នៅតែបទល្មើសព្រៃឈើមិនថមថយ ដោយសារតែមានមន្ត្រីខ្លះបានត្រូវរ៉ូវឃុបឃិតជាមួយក្រុមឈ្មួញបង្កើតបទល្មើស និងបង្កើតអំពើពុករលួយក្នុងដែនសម្ថកិច្ចរបស់ខ្លួន។
ជាក់ស្ដែងរៀងរាល់យប់ រាល់ថ្ងៃការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រុកជ័យសែន ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ធំ ដែលឆ្លងកាត់មុខសង្កាត់ផ្នែករដ្ឋបាលព្រៃឈើរវៀង គ្មានការបង្គ្រាប ជាពិសេស លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង អសម្ថភាពក្នុងការបង្គ្រាបបណ្ដែតបណ្ដោយអោយក្រុមរកស៊ីបទល្មើសព្រៃឈើដឹកជញ្ជូនរៀងរាល់យប់។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា បើមិនមានមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការតាមដងផ្លូវបើកភ្លើងខៀវអោយនោះទេ សួថារថយន្តដឹកបទល្មើសមកដល់មុខស្នាក់ការមន្ត្រីប្រចាំការហោះឡើងលើឬយ៉ាងណា មហាជនបានលើកឡើងបន្ថែមថា លោក ស៊ុ ស៊ីវុត្ថា ដែលមានតួនាទីភារកិច្ចជាអ្នកអនុវត្តច្បាប់ និងមានតួនាទីបង្កាបង្គ្រាបបទល្មើសព្រៃឈើ
បែជាងងិតងងុលមិនចាប់យកបទបញ្ជាថ្នាក់ដឹកនាំបណ្ដោយអោយក្រុមអ្នករកស៊ីបទល្មើសព្រៃឈើដឹកជញ្ជូនរាល់យប់ ដូចសត្វកណ្ដៀរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជារឿយៗ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ បានជម្រុញណែនាំដាសទឿនដល់មន្ត្រីក្រោមឪវាទទាំងអស់បង្កបង្គ្រាបបទល្មើសអោយខានតែបាន តែប្រសាសនរបស់លោក ប្រាក់ សុវណ្ណ ដូចគ្មានប្រសិទ្ធភាពទាល់តែសោះហើយបទល្មើសនៅតែកើតមានឡើងជាហូហែ ម្យាងវិញទៀតការដាក់ប៉ុស្តិយាមកាម តាមដងផ្លូវគឺគ្រាន់តែ ត្រួតពិនិត្យ និងបង់លុយតាមតិចតាមច្រើនតែប៉ុណ្ណោះមិនខ្វល់ពីការបង្គ្រាបឡើយ៕