ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ឃុបឃិត​ជាមួយ​ជំនាញ ឈូស​ផ្លូវ​ចំនួន​២​ចូល​ព្រៃ​ព្រះ​រការ ក្បែរ​កងពលតូច​លេខ​៩ ដើម្បី​ត្រៀម​កាប់បំផ្លាញ​ព្រៃឈើ​

​ព្រះវិហារ ៖ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ ចាប់ផ្តើម​កក្រើក​ឡើងវិញ ក្រោម​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ឋ ជាមួយ​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ព័ន្ឋ ដែលមាន ឈ្មោះ​លោកស្រី ឡេង ធារ៉ា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ចូល​ក្នុង​ព្រៃ​ព្រះ​រការ ដើម្បី​កាប់​បំផ្លាញ​ព្រៃឈើ ក្នុងនោះ​ក៏​បាន​ឲ្យ​លោក មោក វិច្ឆិកា ដើរតួ​ជា​អ្នក​បិទមាត់​ព័ត៌មាន គ្រប់​គ្នា​ក្នុង​ខេត្ត​ព្រះវិហារ ។​

​យោងតាម​សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៩​ខែ​មករា ឆ្នាំ ២០២២ បន្ទាប់​ពី​ដេប៉ូ​ឈើ​របស់ ចែ​ម៉ៅ បាន​ផ្អាក​មួយ​រយះ តែ​ក៏​នៅ លោកស្រី​ឡេង ធារ៉ា ខិតខំ​ឃុបឃិត​គ្នា​ឈូស​ផ្លូវ​ចូល​ព្រៃ​ព្រះ​រការ ក្រោយ​ក្រុមហ៊ុន​ដោ​ន និង​កងពលតូច​លេខ​៩ ដោយ​បាន​ឈូស​បុក​ចូល​ចំនួន​២​ច្រក ដើម្បី​ត្រៀម​កាប់បំផ្លាញ​ឈើ​ពី​ព្រៃ​ព្រះ​រការ ដែល​ជា​ព្រះ​អភិរក្ស និង​ជា​ធនធាន​សម្បត្តិ​ជាតិ​។​

​ពាក់ព័ន្ឋ​និង​ការចោទប្រកាន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​.​និង​បរិស្ថាន ខេត្ត​ព្រះវិហារ បាន​ព្រងើយ​បន្តើ​យ​និង​ការថែរក្សា​អភិរក្ស ព្រៃឈើ ដោយ​ពុំ​មាន​វិធានការ​ក្នុង​ការបង្ក្រាប បណ្តែតបណ្តោយ​ឲ្យមាន​កា​រកាប់​រុក​រាន្ទ​ព្រៃឈើ​ជា​ច្រើន​កន្លែង ជាពិសេស​ព្រៃ​ព្រះ​រការ អង្គភាព​ខេមរា​ដេលី ព្យាយាម​ខ​ល​ទៅ​លោក នួន សុខុម នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ ព្រះវិហារ តែ​គួរឲ្យ​សោមស្តាយ ទូរស័ព្ទ​ចូល​ហើយ​បែរ​ជា​ពុំ​បាន​លើក​ទូរស័ព្ទ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ឃ្លាំ​មើល​សកម្មភាព ការអភិរក្ស​ធនធាន​សម្បត្តិ​រដ្ឋ បាន​សំណូមពរ​ឲ្យ​លោក​ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ សូមមេត្តា​ជួយ​ចុះ​ត្រួតពិនិត្យ​ព្រៃ​ព្រះ​រការ នៅក្រោម​ក្រុមហ៊ុន​ដោ​ន ក្បែរ​កងពលតូច​លេខ​៩​ផង ដោយសារតែ ដោយសារ​តែ​ក្នុង​អណត្តិ​លោក​អភិបាលខេត្ត បទល្មើស​ព្រៃឈើ​កើនឡើង​ជា​លំដាប់ អំពី​បញ្ហា​ព្រៃឈើ ដូច្នេះ​ដើម្បី​ទុក​ដើម​ឈើជូន​កូនចៅ ជំនាន់​ក្រោយ​មើល សូមមេត្តា​ជួយ​ចាត់វិធានការ​បង្ក្រាប​ផង​ទាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888