ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​ឈ្មួញ​ឈ្មោះ អៀង ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ​ចូល​ស្រុក​ត្រពាំង​នៅពេល​យប់​ប្រាសាទ​ពេញបន្ទុក​

មេ​ឈ្មួញ​ឈ្មោះ អៀង ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ​ចូល​ស្រុក​ត្រពាំង​នៅពេល​យប់​ប្រាសាទ​ពេញបន្ទុក​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ អៀង បានឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​តែងតែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​អ្នក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស​នៃ​ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ហើយ​ដឹកជញ្ជូន​ចូល​មក​ស្រុក​ត្រពាំង​ប្រាសាទ នៅពេល​យប់​។ ប្រភព​បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ អៀង តែង​បង់លុយ​តាម​ការកំណត់​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ទើប​មិន​ដែល​ប្រឈម​នឹង​ការបង្ក្រាប​ទាល់តែសោះ​។ សូម្បីតែ​លោក អ៊ឹម សៅ​វ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ ក៏​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ អៀង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ចូល​ទៅ​ខេត្ត​សៀមរាប យ៉ាង​រលូន​ផងដែរ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ អៀង ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ តាម​គោយន្ត​ពពី​ខេត្តព្រះវិហារ ចូល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ យ៉ាង​រលូន​។ បន្ទាប់​មក​ឈ្មួញ​ឈ្មោះ អៀង ដឹកជញ្ជូន​ឈើ​ទាំងនោះ​ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​នៅ​ខេត្តសៀមរាប ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​តាមផ្លូវ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ អៀង នោះ​ទេ​ទំនង​ខ្លាច​បាត់បង់​ប្រភព​ចំណូល​។
​ជាក់ស្តែង​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ អៀង ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ត្រពាំង​ប្រាសាទ ចូល​ទៅ​ទឹកដី​ខេត្តសៀមរាប យ៉ាង​សុខ​ស្រួល​តែម្តង​។​

​តាម​ការ​បង្ហើប​ពី​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ ដែល​មាន​លោក អ៊ឹម សៅ​វ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​កំពុង​ចាត់ទុក​ឈ្មួញ​ឈ្មោះ អៀង ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ខ្លួន​។

​ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ អៀង អាច​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​លេខ​២ តាម​គោយន្ត​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ស្រុក​ត្រពាំង​ប្រាសាទ ចូល​ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​នៅក្នុង​ខេត្តសៀមរាប យ៉ាង​សុខ​ស្រួល​គ​ញ​មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​។
​ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ អៀង មិន​អាច​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្តបាន​។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888