ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

តើ​ឧកញ្ញា​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំង​៣​នាក់​ប្រចាំ​ខេត្ត​រតនគិរី​ឈ្មោះ តន និង​ឈ្មោះ មករា និង​ឈ្មោះ ងួន សុ​វណ្ណា (​ហៅ​អូន​ធំ )​មាន​ទំនាក់​នង​អ្វី​ទើប​មិន​បង្ក្រាប​ទុក​បើក​លេង​យ៉ាង​អនាធិបតេយ្យ

តើ​ឧកញ្ញា​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំង​៣​នាក់​ប្រចាំ​ខេត្ត​រតនគិរី​ឈ្មោះ តន និង​ឈ្មោះ មករា និង​ឈ្មោះ ងួន សុ​វណ្ណា (​ហៅ​អូន​ធំ )​មាន​ទំនាក់​នង​អ្វី​ទើប​មិន​បង្ក្រាប​ទុក​បើក​លេង​យ៉ាង​អនាធិបតេយ្យ

​ខេត្ត​រតនគិរី ÷ តើ​ឧកញ៉ា​ល្បែង​ទាំង ៣ នាក់ ឈ្មោះ តន និង​ឈ្មោះ មករា មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក ហេង មុន្នី អភិបាលស្រុក​ប​កែវ ឬ​មួយ​បាន​ប្រយោជន៍ ពី​ឧកញ្ញា​សង្វៀន​បញ្ជល់មាន់ បៀ​រ អាប៉ោង យូគី ទេ​ដឹង បាន​លោក ងួន សុ​វណ្ណា (​អតិ​ត​មេបញ្ជាការ​នគរបាល​ព្រំដែន​គោក លេខ​៦២៣) អាច​បើក​ដំណើរការបាន​យ៉ាង​រលូន​បែក​នេះ !!!​។​

​កន្លែង​សង្វៀន​បញ្ជល់មាន់ បៀ​រ អាប៉ោង និង យូគី នៅ​ចំណុច​រោង​ស្តុប​ដំឡូង ព័ទ្ធរបង កំពស់​៣​ម៉ែត្រ ជុំវិញ​ទីតាំង​ក្បែរៗ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទីង​ចាក់ និង​សាលាឃុំ​ទីង​ចាក់ ដែរ​ស្ថិតក្នុង​ភូមិ ថ្មី ឃុំ​ឡា​ម៉ិ​ញ ស្រុក ប​កែវ ខេត្ត​រតនគិរី បើក​លេង​យ៉ាង​អនាធិបតេយ្យ​។​

​ជាក់ស្តែង​អធិការ​ស្រុក ប​កែវ លោក ជួប វណ្ណា​រ័ក្យ ប្រហែលជា​បាន​ប្រយោជន៍ ឬ​មួយ​ឧកញ៉ា​ល្បែង​ទាំង ២​មាន​ខ្សែ​ធំ​ទើប​មិន​ហ៊ាន​ទៅ​ក្បែរ​មែន​ទេ ពលរដ្ឋ​សង្ស័យថា​អាច​និង​ត្រូវ​ថ្នាំ​សណ្តំ ជា​ដុល្លា ។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ទីតាំង​ខាងលើ​ដំណើរការបាន​មួយ​រយៈ​ហើយ ឥឡូវ​មាន​ការជួបជុំ​ប្រមូលផ្តុំ​ឡើងវិញ ដែល​មាន​ម្ចាស់​ង្វៀន​ឈ្មោះ ងួន សុ​វណ្ណា ហៅ អូន​ធំ អតិ​ត​មេបញ្ជាការ​នគរបាល​ព្រំដែន​គោក​លេខ​៦២៣ និង​មេការ​សៃវៀន ឈ្មោះ មករា និង​លោក តន ប្រជាពលរដ្ឋ​ថា ល្បែងស៊ីសង​ដ៏​ធំ​មួយ​នេះ​អាច​ដំណើរការ​ទៅ​បាន​លុះត្រាតែ សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ទើប​ហ៊ាន​ដំណើរការ​! ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​នៅ​បទល្មើស​ក្នុង ភូមិ​.​ឃុំ របស់ ពួក​គាត់​ថា​បើ​អ្នកញៀន​ល្បែង​ទាំងនោះ​ចាញ់​អស់​ប្រាកដជា​កើតមាន​នូវ អំពើ​ចោរលួច ចោល​ឆក់ ចោរប្លន់ និង​អំពើ​ចោរកម្ម​ផ្សេងៗ​និង​អាច​កើតមាន​នៅ​អំពើហិង្សា​នៅក្នុង​គ្រួសារ​ទៀតផង​។​ល​។​

​យោងតាម​សេចក្តីរាយការណ៍​បានអោយដឹងថា អ្នកសារព័ត៌មាន បាន រាយការណ៍​ជូន​លោក យិន ចំណាន ស្នងការ​ខេត្តរតនគិរី​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម តែ​លោក​មើល​ហើយ មិន​តប​វិញ​ទេ ។

​បន្ទាប់មក អ្នកសារព័ត៌មាន​ក៏​បាន​បន្ត​រាយការណ៍​ជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី​ថ្មី តែ​លោក​បាន​ប្រាប់​សារព័ត៌មាន (​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​) ថា លោក​នឹង​ពិនិត្យ​រឿងនេះ ក្នុងនាម​លោក​ជា​អភិបាលខេត្ត លោក​មិនឲ្យ​មាន​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​នៅក្នុង​ខេត្តរតនគិរី​ជាដាច់ខាត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888