(ខេត្តរតនគិរី)៖ ទីតាំងសង្វៀន(ជល់មាន់និងអាប៉ោង) មួយកន្លែងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ អោយមកប្រមូលផ្តុំគ្នាដំណើរការបើកលេងល្បែងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃ
នៅចំណុចក្នុងចម្ការស្វាយចន្ទី ខាងជើងភូមិថ្មី ឃុំទីងចាក ស្រុកបរកែវ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប ទង្វើនេះបានផ្គើននិងវិធានការរបស់រដ្ឋាភិបាលនិងសន្ដិសុខសង្គមទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងបើកល្បែងស៊ីសង ខាងលើនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីនោះមានការព្រួយបារម្ភ និងការភ័យខ្លាចបញ្ហាអសន្តិសុខ កកើតចោរកម្ម ចោរលួច ចោរឆក់ប្លន់ អំពើហិង្សា ការរំលោភ សម្លាប់ ផ្សេងៗជាដើម។
ពលរដ្ឋបាននាំគ្នាទទូចស្នើរអោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី ដែលទើបឡើងកាន់តំណែងថ្មីៗ ជាពិសេស លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ប្រើកណ្ដាប់ដៃដែកបញ្ចាកម្លាំងចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ដែលកំពុងបើកលេងយ៉ាងពពាក់ពពូននៅចំនុចខាងលើដើម្បីគោរពតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុចផងទាន៕