ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ល្បី​ដល់​ហើយ​! លោក សុខ​ចំរើន​មេ​ឈ្មួញ​ទិញ​ត្រី​ផ្ដាច់មុខ និង​ជា​មេ​នាំ​អាត​ក្នុងការ​ឧបករណ៍​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ ក្នុង​ខេត្ត​កំពង់ឆ្នាំង​

ល្បី​ដល់​ហើយ​! លោក សុខ​ចំរើន​មេ​ឈ្មួញ​ទិញ​ត្រី​ផ្ដាច់មុខ និង​ជា​មេ​នាំ​អាត​ក្នុងការ​ឧបករណ៍​នេសាទ​បំផ្លាញ​មច្ឆា​ជាតិ ក្នុង​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ ពលរដ្ឋ​នៅក្នុង​ស្រុក​ជល​គិរី​បាន​ផ្ញើរ​សំណេរ​ដោយ​សរសេរ​ថា​មន្ដ្រី​ជំនាញ​មួយ​ចំនួន​ចេះ​ប្រើ​ល្បិចកល​ស្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ដោយយ​ក​សហគមន៍​ធ្វើ​ជា​ឈ្នាន់ បំផ្លាញ​ធនធាន​មច្ឆា​ជាតិ សំណេរ​នេះ​ត្រូវបាន​ផ្ញើរ​មក​អោយ​អ្នក​សារព័ត៏មាន​នៅ​ថ្ងៃ​ទី​១៦​ខែ វិច្ឆិកា ឆ្នាំ​២០២១​។​

​តាម​ការ​សរសរ​សំនេរ​បាន​បញ្ចាក់​យ៉ាងច្បាស់​ថា ផ្លូវ​ដែល​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ​ធ្លាប់​ធ្វើ​ចរាចរណ៍​គ្រប់​រដូវ​កាល​តាំងតែ​ពី​ដើម​មក ឥឡូវ​ត្រូវបាន​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ចេះ​យក​ល្បែង​ឆ្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ដោយ​ឈ្មោះ​សហគមន៍​បិតបាំង​ធ្វើជា​មុខ​ជំនួញ​! តែ​ការពិត​ប្រភព​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ជល​គី​រី បានឲ្យដឹង​ថា​ជា​រៀងរាល់​ឆ្នាំ​គេ​ឃើញ​ការ​ដាក់​ដៃ​បិទ​ព្រែក​ស្ទើរតែ​គ្រប់​កន្លែង ដោយ​ពួកគាត់​បាន​បញ្ជាក់ថា​ឈ្មោះ​លោក សុខ ចំរើន ជា​អ្នក​ផ្ដល់​មធ្យោបាយ​គ្រប់បែប​យ៉ាង​ឲ្យទៅ​សហគមន៍​ដើម្បី​បាន​ជា​ថ្នូរ​នឹង​ទិញ​ត្រី​ពី​ព្រែក​ទាំងអស់នោះ​ត្រឡប់មកវិញ ។​

​ប្រភព​បាន​បន្ត​ទៀត​ថា​សំខាន់​ជាងគេ​គឺ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង រួមគ្នា​ជាមួយ​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​លេងល្បែង​ឆ្ពិន​ភ្នែក​ដាក់​ថ្នាក់​ដឹកនាំ​យក​សហគម​ន៍​ដើម្បី​ជា​លេស​បន្ត​យុទ្ធសាស្ដ្រ​បំផ្លាញ​ពូជ​ត្រី​ពង​កូន​គ្រប់​រដូវ​កាល ។​

​លោក​សុខ ចំរើន ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេ​ឈ្មួញ​ដុះ​ស្លែរ ម៉ៅការ​មុខ​ទិញ​ត្រី​ផ្ដាច់មុខ​គ្រប់​ព្រែក​ដែល​បាន ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ស្ទាក់​មិន​ឱ្យ​ត្រី​ទាំង​តូច​ទាំង​ធំ​ធ្វើ​ចរាចរណ៍​ចុះ​ទៅ​រក​បឹងបួរ​ទន្លេ​បាន​ឡើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ បានអោយដឹងថា លោក​សុខ ចំរើន ធ្វើ​ជា​ទាហាន រស់នៅ​ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។​

​ចំណុច​ទីតាំង​និង​ភូមិសាស្ត្រ​ដែល​លោក​សុខ ចំរើន បាន​ប្រើ​ឲ្យ​សហគមន៍​ធ្វើ​សកម្មភាព​ដាក់​ដៃ​កាត់​ព្រែក គឺ​នៅ​ចំណុច​បត់​ត្រង់ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី , ចំណុច​ព្រែក​តា​ប្រុស ក្នុង​ភូមិ​តាម​ល់​ក្រោម​, ចំណុច​ព្រែក​ល្វា​ក្នុងភូមិ​តាម​ល់​លើ ឃុំ​កោះ​ថ្កូវ​, ដោយឡែក​ចំណុច​ព្រែក​តា​រស់ ស្ថិតនៅក្នុង​ឃុំ​កំពង់​ក្ដា ស្រុក​កំពង់ត្រឡាច និង ចំណុច​ព្រែក​ថ្មី ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច​ក្រោម​, ចំណុច​ឆ្នុក​អណ្ដែង ស្ថិតនៅក្នុង​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ពាក់ព័ន្ធ​និង​ការលើក​ឡើង​ជា​សំណេរ​របស់​ពល​រដ្ន​នេះ​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក សុខ​ចំរើន លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​អ្នកពាក់ព័ន្ធ បាន​នៅឡើយ ដោយសារ​ពុំ​មាន​លេខ​ទូ​ស័ព្ទ តែ​ដើម្បី​អោយ​ព័ត៏មាន​នេះ មាន​ត​ល្យ​ភាព មាន​ការពិត និង​មិន​លំអៀង អង្គភាព សារព័ត៏មាន រិទ្ធី​ដាវ​ដែក សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ទាំងឡាយ​ជា​ក្រោយ គ្រប់​ម៉ោង​ធ្វើការ​។​

​ពលរដ្ឋ​នៅក្នុង​ស្រុក​ជល​គី​រី​ក៏ដូចជា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​សំណូមពរ​ទៅ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​រំដោះ​ពូជ​ត្រី​ពង​កូន​ដែល​កំពុង​តែ​ជា​ប់រនាំង​សហគមន៍​ដាក់​ដៃ​កាត់​ព្រែក​នឹង​ដាក់អ៊ួន​ក្រឡាញឹ​ក​ដើម្បី​ចាប់​លក់​ឲ្យ​មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​សុខ ចំរើន ដោយ​ពលរដ្ឋ​ពិតជា​មាន​ការសោកស្ដាយ មិនគួរណា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ថៅកែ​ឡូត៍​នេសាទ​ធ្វើ​ទង្វើ​បែបនេះ​នោះ​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888