ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​មេ​ដុះ​ស្លែរ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​កាន់តែច្រើន​មន្ត្រី​ពាក់ព័ន្ធ​ដេក​លក់​អស់​

​មេ​ដុះ​ស្លែរ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​កាន់តែច្រើន​មន្ត្រី​ពាក់ព័ន្ធ​ដេក​លក់​អស់​

ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បានឲ្យដឹងថា ស្ទើរតែ​រាល់​ពេល​ព្រឹក​ព្រលឹម​ឈ្មួញ​ទាំង​២​នាក់​នេះ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦២ ស្រុក​រវៀង ចូល​ទៅ​ខេត្ត​កំពង់ធំ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ទប់ស្កាត់​ទាល់តែសោះ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក ស៊ុំ ស៊ី​វុត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង និង​សមត្ថកិច្ច​ក្នុង​ស្រុក​រវៀង​ទើប​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី មិន​ប្រឈម​នឹង​ការបង្ក្រាប​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។
​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៦២ ពី​ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី នោះទេ​។ ជាពិសេស​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​រវៀង បានឲ្យដឹងថា សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦២ ចូល​ទៅ​ខេត្ត​កំពង់ធំ ពុំ​មាន​ការថយចុះ​នោះទេ បើទោះបី​មាន​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​សង្គម​ថ្មី និង​ស្រុក​ឆែ​ប ក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ទើប​បទល្មើស​នៅ​តែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ជាក់ស្តែង​ឥឡូវនេះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី និង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888