ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ដើម​ចាន់​គី​រី​ដ៏​ធំ​មួយ​បាក់​ធ្លាក់​សង្កាត់​ពីលើ រថយន្ត​មួយ​គ្រឿង បណ្តាលឲ្យ​រថយន្ត​ពាក់​កណ្តាល​ត្រូវ​ខូចខាត​ទាំងស្រុង​

ដើម​ចាន់​គី​រី​ដ៏​ធំ​មួយ​បាក់​ធ្លាក់​សង្កាត់​ពីលើ រថយន្ត​មួយ​គ្រឿង បណ្តាលឲ្យ​រថយន្ត​ពាក់​កណ្តាល​ត្រូវ​ខូចខាត​ទាំងស្រុង​

កាលពី​ព្រឹក​ថ្ងៃទី​6​ខែ កញ្ញា​ឆ្នាំ 2021 នៅ​កែង​ផ្លូវ​ហាង​កាហ្វេ​ប្រោន​ទល់​មុខវត្ត​ព្រះព្រហ្ម​រ័ត្ន​ខេត្តសៀមរាប វេលា​ម៉ោង​ប្រហែលជា​10​និង 15 នាទី​នា​ពេល​ព្រឹក មាន​ឧបទ្ទវហេតុ​កើតឡើង បណ្ដាលឲ្យ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ 3258 ខូចខាត​ផ្នែក​ពាក់កណ្ដាល​រថយន្ត ទាំងស្រុង ដោយសារ​តែ​ដើម​ចាន់គីរីដ៏​ធំ​មួយ​បាក់​ធ្លាក់​សង្កាត់​ពី​លើ តែ​មិន​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​ឡើយ ដោយសារ​ពួក​គាត់​ដើរចូល​ទៅ​ផឹក​កាហ្វេ​នៅ​ហាង​កាហ្វេ​ប្រោន​បាត់ ។

​នៅ​ជិត​រថយន្ត​ពណ៌​ស​នេះ​ផង​ដែរ​ក៏​មាន​រថយន្ត​ហាយ​ឡិនឌ័​រព​ណ៌​ខ្មៅ​មាន​ស្លាក​លេខ​ភ្នំពេញ 2J 8765 ចត​ជិតគ្នា​ផងដែរ តែ​សំណាងល្អ​ដើម​ចាន់​គី​រី​នេះ​បាក់​ធ្លាក់​ខុស​តែ​បន្តិច​ពី​រថយន្ត​ពណ៌​ខ្មៅ​នេះ​តែប៉ុណ្ណោះ​( មើល​រូបថត​ខាងក្រោម​នេះ​)​។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ដើមឈើ​ធំៗ​ដែល​ដុះ​តាម​ចិញ្ចឹម​ផ្លូវ​ដែល​តែងតែ​បាក់​ធ្លាក់​សង្កត់​មកលើ​ដងផ្លូវ​ក៏ដូចជា​បាក់​ធ្លាក់​លើ​ជា​យានយន្ត​នា​ពេលកន្លងមក នា​រដូវវស្សា​ដែលមាន​ខ្យល់​បក់ កន្ត្រាក់​ខ្លាំងៗ ។ ដូច្នេះ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​សម្រួល​បញ្ហា​នេះ​មួយ​ផង ដូច​ជា​ការកាប់​ចោល​ខ្លះ​នូវ​ដើម​រុក្ខជាតិ​ដែល​ងាយ​បាក់​រលំ​ដូច​ជា​ដើម​ដូង​ជាដើម​…​។ ករណី​ដូច​ជា​ដើម​ដូង​មួយ​ដើម​ដែល​បាក់​ធ្លាក់​សង្កត់​រឺ​ម៉កក​ង់​បី​ដឹក​ភ្ញៀវ​បណ្ដាលឲ្យ​ម្ចាស់​រុឺម៉ក​កង់​បី​ស្លាប់​ខាងត្បូង​ទក្សិណ ប្រាសាទ​អង្គរវត្ត​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមក ដែល​ពេល​នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​លើកដាក់​លើ​គ្នា​ទៅវិញទៅមក ។ ដូច្នេះ​ហើយ​ដើម្បី​ចៀសវាង​នៅ​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​នៅ​ពេល​ខាងមុខ​នេះ សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ពិនិត្យមើល​បញ្ហា​នេះ​ម្ដងទៀត ជាក់ស្ដែង​មាន​ដើម​ដូង​បី​ដើម​ដែល​រកកល​នឹង​រលំ​ពេល​ខ្យល់​ម្ដងៗ ទីតាំង​ទល់មុខ ហាង​ម៉ូតូ​ជេង​ពេ​ជ ជួសជុល​ម៉ូតូ​ធំ ចម្ងាយ​ប្រហែល ៥0 ម៉ែត្រ​ខាងត្បូង​សាលាបឋមសិក្សា​ជាស៊ីម​។

​ដូច​ជា​ការលើកឡើង​ខាងលើ​នេះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋបាល​ខេត្ត​សៀមរាប​នឹង​មាន​ដំណោះស្រាយ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ចំពោះ​បញ្ហា​នេះ ដើម្បី​ឲ្យស្រប​តាម​អនុសា​សន៍​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​សម្ដេច​តែងតែ​លើកឡើងថា សុខទុក្ខ​របស់​រាស្ត្រ​ក៏ដូចជា​សុខទុក្ខ​របស់​សម្ដេច​ផងដែរ​។ អរគុណ​សន្តិភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888