ថ្ងៃព្រហស្បតិ៍័ ទី២២ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​បានប្រែក្លាយ​ទៅជា​ជញ្ចីង​ថ្លឹង​លុយ​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​បានប្រែក្លាយ​ទៅជា​ជញ្ចីង​ថ្លឹង​លុយ​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

ប្រភព​ស្និទ្ធ​នឹង​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ បានឲ្យដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក សា រ៉ាវុធ មិន​ញញើត​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច​រាប់រយ​រាប់ពាន់​គ្រឿង​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ ដូច្នេះ​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ ប្រមូល​លុយ​បាន​មិនតិច​នោះទេ​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ​ព្រោះ​អំពើពុករលួយ​របស់​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃនប់ បានឲ្យដឹងថា បច្ចុប្បន្ន​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។ ក្រុម​ឈ្មួញ​និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក សា រ៉ាវុធ និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ទេ​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​អាជីវករ​អំពាវនាវ​ឲ្យ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​ចាត់វិធានកា​រ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ ខ្លះ​ផង​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ទេ​នោះ​គឺ​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ទាល់តែ​មាន​ការ​បើកដៃ​ពី​លោក បូរី វង្ស​សានិ​ត ទើប​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រលូន​។ សម្រាប់​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់ អាច​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​យ៉ាង​រលូន​ឲ្យតែ​បង់លុយ​តាម​ការកំណត់​របស់​លោក សា រ៉ាវុធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ចំណារ​ផ្លូវជាតិ​លេខ​៤ និង​បក្ខពួក​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888