ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ទេ​នោះ​គឺ​ឈ្មួញ​រូបនេះ​មិន​អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បានឡើយ​។ ទាល់តែ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ម៉ាក​បង្កុង ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ យក​មក​រក្សាទុក​ក្នុងភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​។​

​ទន្ទឹមនឹងនេះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ជា​មន្ត្រី​យោធា​នោះដែរ​។​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ នៅ​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចូល​មក​ទីតាំង​រក្សាទុក​ឈើ​របស់​ខ្លួន​ក្នុង​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​ខ្លះ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ដែល​ជា​មន្ត្រី​យោធា មិន​អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​អំពើ​ចិត្ត​ឡើយ​។

​រីឯ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក គង់ ពុទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដែល​ចូល​កាន់តំណែង​ជំនួស​លោក ប៉ាន់ មរកត មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នោះទេ​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ជួរ​ភ្នំក្រវាញ យ៉ាង​មហន្តរាយ​។ ដោយហេតុ​ថា ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​លើ​ស្មា ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពោធិ៍សាត់ មិន​ហ៊ាន​ក្អក​ជាមួយ​ឈ្មួញ​ម្នាក់​នេះ​ទេ​។​

​ជាក់ស្តែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុងស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់ សម្ងំ​ស្ងាត់ឈឹង​។ មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888