ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បែកធ្លាយ​រឿង​អំពើពុករលួយ​លោក រស់ តឿ ដើ​ប្រមូល​យក​លុយ ពីរ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចង់​ចូល​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ​

បែកធ្លាយ​រឿង​អំពើពុករលួយ​លោក រស់ តឿ ដើ​ប្រមូល​យក​លុយ ពីរ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចង់​ចូល​ក្រប​ខណ្ឌ​កងរាជអាវុធហត្ថ​

កំពង់ធំ​ ៖ ​បន្ទាប់​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សិស្ស និស្សិត និង​យុវជន ទាំងអស់​ដើម្បី​ធ្វើការ​ជ្រើសរើស​ពលទាហាន​ដើម្បី​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​កងរាជអាវុធហត្ថ​ចំនួន ២៦០ (​ពីរ​រយ​ហុកសិប​)​នាក់​។​

​កាលពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ឆ្នាំ ២០១៩ រួចមក​.​លោក​វីរ​សេនីយ៍​ត្រី រស់ តឿ ដែល​មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បានដើក​គៀងគរ​រក​អ្នក​ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ ដោយ​លោក រស់​តឿ បាន​យក​ប្រាក់​ក្នុង​ម្នាក់​តម្លៃ 8000$ ​ដែល​មាន​ចំនួន 2 នាក់ ម្នាក់​រស់នៅ​ឃុំ​ផ្សារ​ក្រង ស្រុក​ស្ទោង ដែល​ម្នាក់​ទៀត​រស់នៅ ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ហើយ​បាន​ប្រាប់ថា​ខ្លួន​យកលុយ​ទាំងនោះ​មក​រត់ការ​ដើម្បី​បាន​ឈ្មោះ​ចូល​ក្របខណ្ឌ​កងរាជអាវុធហត្ថ​។​ដោយ​មាន​ការ​បន្លាយពេល​វេលា​យ៉ាងយូរ​រហូតមកដល់​ឆ្នាំ ២០២១ នេះ​លោករ​ស់ តឿ តែងតែ​ដោះសារ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា​ដោយសារ​តែ​បញ្ហា មាន​ផ្ទុះ​នូវ​ជំងឺ​កូវី​ដ 19 ទើប​បានជា​មាន​ការយឺតយ៉ាវ ។​

​តែ​ដោយ​ឡែក នៅក្នុង​សំណេរ​នៃ​សេចក្ដីជូនដំណឹង​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ (​ដោយ​ឥត​គិត​ប្រាក់​)​ ចុះ​ហេតុអ្វី​បានជា​លោក រស់ តឿ និង​បក្ខពួក​ហ៊ាន​ទទួលយក​លុយ​ពី​អ្នក​ដែល​មាន​បំណង​ចង់​ជួប​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ​ទៅវិញ ។

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​សូម​ស្នើ​ទៅ​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ជា​អគ្គមេបញ្ជាការ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរតែ​យក​អភិក្រម​ទាំង ៥ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​អនុវត្ត​លើ​បុគ្គល​ឈ្មោះ រស់ តឿ និង​បក្សពួក​ដើម្បី​កុំឱ្យ​មាន​មន្ត្រី​ផ្សេងៗ​ទៀត​ធ្វើ​តម្រាប់​ដូច​បុគ្គល​ខាងលើនេះ​។​

​ជា​ចុងក្រោយ​សូម​ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU មេត្តា​ចុះ​ស៊ើបអង្កេត​បុគ្គល​ខាងលើនេះ​ផង ។
​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​សមី​ខ្លួន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ ៕
សូម​អរគុណ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888