មនុស្សរាប់រយនាក់ កំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងនិង ជល់មាន់ ខុសច្បាប់ដោយសេរី ដោយភ្នាល់ចាក់លុយរាប់រយពាន់$រហូតរាប់ម៉ឺនដុល្លារឯណោះក្នុងមួយគូរ ជាប្រភពចម្លងកូវីដ១៩ មិនខ្វល់មេរោគបំប្លែងថ្មី Delta ល្មើសបម្រាម ក្រសួងសុខាភិបាល និង បទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ទីតាំងល្បែងនេះ ស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រឈៃ ចូលតាមក្លោងទ្វារវត្តភ្នំមាស ស្ថិតក្នុង ភូមិប៉ុកប៉ែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពអ្នកញៀនល្បែងប្រាប់ថា ទីតាំងនេះមានខ្នងក្រាស់ណាស់ កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអី។
ប្រជាពលរដ្ឋបានសូមពរអោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយចាត់វិធានការបង្ក្រាបផង។