បច្ចុប្បន្ន ឈើល្មើសច្បាប់ប្រភេទឈើឆ្លិចកំពុងតែហៀរចេញពីដេប៉ូរអ្នកស្រី ឡេង ធារ៉ា ដែលគេស្គាល់ ថាជាម្ចាស់ដេប៉ូរច្រកចេញចូលតែមួយក្នុងខេត្តព្រះវិហារ
កំពុងតែហូរចូលមកក្នុងទឹកដីខេត្តកំពង់ធំ ចូលក្នុងដេប៉ូច្រកចេញចូលតែមួយដូចគ្នា ដែលគេស្គាល់ម្ចាស់ដេប៉ូដ៏ធំប្រចាំខេត្តកំពង់ធំឈ្មោះ ចែ អូន ហើយគេដឹងថាជាឈ្មួញរកស៊ីឈើជើងចាស់ម្នាក់ប្រចាំខេត្តកំពង់ធំផងដែរ ។
រូបភាពរថយន្តវេអង និងរថយន្ដយីឌុប ដែលថតពីលើត្រូននេះ គឺថតនៅថ្ងៃទ16 ខែសីហាឆ្នាំ2021វេលាម៉ោង3រសៀល គឺដេប៉ូរថ្មីដែលមានហ៊ុំ ព័ទ្ធស័ង្កសី ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឈើឆ្លិចទាំងអស់ ដែលកំពុងតែស្ទូចរឡើងឡានវេអងនិងឡានយីឌុប គឺឈើដែលហ៊ាចេញពីដេប៉ូរ របស់អ្នកស្រីឡេងធារ៉ាមកពីខេត្តព្រះវិហារ ។ បើតាមការពិតអ្នកស្រីទាំងពីរនាក់បានធ្វើការសហការគ្នាបានល្អប្រសើរ នៅក្នុងអាជីពបំផ្លាញព្រៃឈើ ហើយអាចអូសទាញទឹកចិត្តជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងខេត្តកំពង់ធំ អោយជួយមើលការខុសត្រូវនៅក្នុងការកាប់បំផ្លាញទ្រព្យសម្បត្តិជាតិនេះផងដែរ ពិតជាមិនធម្មតាទេ ដូច្នេះហើយបានជាអ្នកស្រីជើងខ្លាំងទាំងពីរនាក់នេះហ៊ានស៊ីគឺហ៊ានសង ក៏ប៉ុន្តែអ្វីដែលពលរដ្ឋចោទជាសំនួរផ្ដោតខ្លាំងជាងគេ សំដៅទៅលើលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ និងលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មិនហ៊ានបើកភ្នែកមើលទេ ព្រោះអីអ្នកស្រីដែលជាជើងខ្លាំងទាំងពីរនាក់នោះ បានបបួលមកដើរផ្លូវមួយទាំងអស់គ្នាទៅហើយ ។ ចាំអីទៀត បើលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានគៀងចូលក្នុងស៊ង រួចស្រាច់អស់ហើយ មិនខ្វល់ពីផលប្រយោជន៍ជាតិជារួមទេ សំខាន់បំពេញខ្លួនឯងសិន ៕