ខេត្តកំបង់ស្ពឺ ៖ កន្លងមករឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងជាប្រព័ន្ធរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋដែលទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ផ្ទេរកម្មសិទ្ធិដីធ្លី និងសុំច្បាប់សាងសង់សំណង់ផ្សេងៗក្នុងខេត្តកំពង់ស្ពឺ បានលាតត្រដាងអំពើពុករលួយរបស់មន្ត្រីនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នោះទេហើយទុកឲ្យលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំជាងមុនទៅទៀត។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយនោះនៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នោះទេ។ ដូច្នេះហើយទើបលោក តាប់ ម៉ាឡៃ និងបក្ខពួករួមដៃគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។
ប្រភពស្និទ្ធនឹងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំ ព្រោះសាច់ញាតិនិងបក្ខពួករបស់លោក តាប់ ម៉ាឡៃ កាន់តំណែងសំខាន់ៗនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជាពិសេសលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ចាត់វិធានការផ្លូវច្បាប់ទៅលើអតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បែរជាមើលរំលងអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ទៅវិញ។មានត