ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់ 5 ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដេញតាម​ចាប់​ប្រផាប់​ប្រភីង​នៅ​រថយន្ត​ដឹក​ផ្លែឈើ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ញាជើង នៅមុខ​ស្នាក់ការ​គយ​ចល័ត​ស្រុក​ពួក

លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់ 5 ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដេញតាម​ចាប់​ប្រផាប់​ប្រភីង​នៅ​រថយន្ត​ដឹក​ផ្លែឈើ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ញាជើង នៅមុខ​ស្នាក់ការ​គយ​ចល័ត​ស្រុក​ពួក

ហេតុការណ៍ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២.៥៦ នាទី រំលង​អធ្រាត្រ​យប់​ថ្ងៃទី​១១ ឈានចូល​ថ្ងៃ​ទី ១២ ខែ​សីហា​ឆ្នាំ ២០២១។​

​តាម​ប្រសាសន៍​របស់​លោកស្រី សុខ លាប ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​ផ្លែឈើ​ក្រឡាប់​ផ្ងារជើង​នេះ​បានឲ្យដឹងថា គាត់​បាន​ដឹក​ផ្លែឈើ​ចេញ​ពី​ភូមិសាស្ត្រ​នៃ​ទឹក​ដីឡែម យកមក​លក់​នៅ​ក្នុង​ផ្សារ​សាមគ្គី​នៃ​ទីក្រុង​សៀមរាប​ខេត្តសៀមរាប ដូច​សព្វមួយដង លុះ​មកដល់​ចំណុច​ស្នាក់ការ​គយ​ចល័ត​របស់លោក ឈួន សោភា​ ​ត្រូវបានគយ​ចល័ត​តំបន់ 5 ឆែក​មើល​ម្ដង​រួច​ហើយ​ហើយ​គាត់​ក៏​បាន​ធ្វើដំណើរ​បន្ត​មក​តែ​ត្រូវបាន​លោក ឈួន សោភា និង​មន្ត្រី​ប៉ូលិស​ជាច្រើន​រូប​មាន​ឡាន​ពី ២ ទៅ ៣​គ្រឿង​ដេញ​ពួក​គាត់​រហូត​ពី​ទឹកដី​ខេត្ត​បន្ទាយមានជ័យ ពេល​ដល់​ចំណុច​ផ្លូវ​ស្រមោច ក៏​បាន​បើកទ្វារ​ឡាន​ឱ្យ​ឆែក​មើល​ម្ដងទៀត ប៉ុន្តែ​លោក​គយ​មិន​ព្រម​នៅ​តែ​បញ្ជា​ឱ្យ​គាត់​បើកឡាន​ត្រឡប់​ទៅ​ស្នាក់​ការ​គយ​លោក ឈួន សោភា នៅ​ទឹកថ្លា​ដដែល លួស​មក​តាម​ផ្លូវ​គាត់​ក៏​បាន​ឈប់​ឱ្យ​ឆែក​មើល​ម្ដងទៀត ប៉ុន្តែ​ការ​ឆែក​មើល​នោះ​មិន​មាន​អ្វី​ប្លែក​នោះទេ​គឺ​មានតែ​ផ្លែឈើ​ដដែល ។​

​លោកស្រី សុខ លាប បាន​បន្តទៀតថា ដោយ​មាន​ការភ័យខ្លាច​ព្រោះ​កន្លែង​គយ​ទឹកថ្លា​របស់លោក ឈួន សោភា នេះ​ធ្លាប់បាន​ធ្វើ​ស៊ី​គាត់​ម្ដង​រួចទៅហើយ ដោយ​ចាប់​ឡាន​របស់គាត់​ក្រោម​រូបភាព​ដូច​យប់​ហ្នឹង​អញ្ចឹង ឲ្យតែ​ចូល​ទៅ​ដល់​កន្លែង​លោក​ឈួន សោភា ប្រៀប​បាន​ដូច​ជា​ចូល​ក្នុង​មាត់​ខ្លា​អញ្ចឹង ព្រោះ​កាល​នោះ​លោក​គយ ឈួន សោភា ជំរិត​ទារលុយ​គាត់​ប្រាំ​ពាន់​ដុល្លារ​ជា​ថ្នូរ​ដោះលែង​ទាំង​ឡាន​ទាំង​ផ្លែ​ឈឺ​ម​មកវិញ ដោយ​មាន​ការភ័យខ្លាច​ដូច​លើក​មុន​ទៀត​ទើប​គាត់​ខំ​បើកឡាន​ចូលមក​ក្នុង​ទឹកដី​ខេត្តសៀមរាប តែ​លុះ​មកដល់​ស្រុក​ពួក​ស្រាប់តែ​មាន​កម្លាំង​គយ​ចល័ត​ប្រចាំ​នៅ​ស្រុក​ពួក​ដាក់​ឡាន​ទទឹងផ្លូវ​ជាច្រើន​គ្រឿង​ហើយ​ឡាន​ក្រុម​លោក ឈួន សោភា ក៏​បាន​កៀ ខោក​ឡាន​ដឹក​ផ្លែ​ឈើ​របស់​លោកស្រី​ទម្លាក់​ផ្លូវ​តែម្ដង ក្រោយមក​លោក​ស្រី​ក៏​បាន​រត់​តាម​ឡាន​ក្រុម​គយ​ដែល​គៀ ឡាន​លោកស្រី​ទម្លាក់​ផ្លូវ​នោះ​ដែល​បើក​ចូលទៅ​ក្នុង​ស្នាក់​ការ​របស់​គយ​ចល័ត​ស្រុក​ពួក តែ​មិនបាន​សម្រេច​ក្នុង​ការតវ៉ា​នោះ​ទេ ព្រោះ​ត្រូវ​មន្ត្រី​គយ​នៅ​ស្រុក​ពួក​ហាម​និង​ជេរប្រមាថ​មិន​ឲ្យ​លោកស្រី ចូល​ឡើយ ក្រោយ​មក​រថយន្ត​គយ​ចល័ត​តំបន់ 5 បើក​រំដោះ​គ្នា​ទៅ​ម្ដង​មួយ​ម្ដង​មួយ​បាត់អស់​ទៅ​។​

​លោកស្រី សុខ លាភ ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​ផ្លែឈើ​បាន​ក្រឡាប់​ផ្ងារ​ជើង ដោយសារ​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់ 5 លោក ឈួន សោភា ដេញ​ប្រផាប់​ចាប់​ប្រភីង​យកឡាន​ជាច្រើន​គ្រឿង​ពាំងមុខ​និង​កៀ ខោក​ឲ្យ​ក្រឡាប់​ផ្ងារជើង​នេះ បណ្ដាលឱ្យ​ខូចខាត​ដែល​មាន​ទំហំ​គិត​ជា​ទឹកប្រាក់​ជាង 20 លាន​រៀល ហើយ​នៅ​មិនទាន់​គិត​អំពី​ការខូចខាត​ចំពោះ​រថយន្ត​នោះ​នៅឡើយ​ទេ​។ ចំពោះ​ស្លាក​លេខ​ឡាន​គយ​ចល័ត​តំបន់ 5 ដែល​គេ​ៀ ឡាន​គាត់​ទម្លាក់​ផ្លូវ​នោះ​គឺ​គាត់​បាន​ថត​មាន​ទាំង​ឃ្លីប​វីដេអូ​ទៀតផង ។​

​លោកស្រី សុខ លាភ សូម​អំពាវនាវ​ចំពោះ​ឯកឧត្តម​អគ្គនាយកដ្ឋាន​គយ​ប្រចាំ​ទូទាំង​ប្រទេស និង​ជា​ពិសេស​បំផុត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន សូម​សម្ដេច​ទាំង​ទ្វេ មេត្តា​ពិនិត្យ​ទៅលើ​លោក​មេ​គយ​ឈ្មោះ ឈួន សោភា ប្រចាំ​នៅ​គយ​ចល័ត​តំបន់ 5​ម្នាក់​នេះ​ផង ពីព្រោះ​លោក​មេ​គយ​ចល័ត​រូបនេះ​បាន​គាបសង្កត់​ធ្វើបាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រក​ទទួលទាន​ដឹក​ទំនិញ​បន្តិចបន្តួច​តាម​ដងផ្លូវ​ខ្លាំង​ណាស់​សព្វថ្ងៃនេះ ហើយ​លោក​ស្រី​សូម​អំពាវនាវ​សូម​ឱ្យ​សម្ដេច​ទាំង​ទ្វេ មេត្តា​ជួយ​អន្តរាគមន៍​នៅក្នុង​រឿង​របស់​លោក​ស្រី​នេះ​ផង​៕ (​បឋម​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888