ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន និង​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន​គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តាម​អំពើ​ចិត្ត​

លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន និង​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន​គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តាម​អំពើ​ចិត្ត​

​ក្រុម​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ទ្វេភាគី​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា នៅក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវី​ដ​-១៩ រាលដាល​យ៉ាង​ខ្លាំងក្លា​គឺ​មុខរបរ​របស់​ពួកគេ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។ ទន្ទឹមនឹងនេះ​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន ក៏​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ​យ៉ាង​សុខ​ស្រួល​ដែរ​ព្រោះ​អាង​មាន​បង្អែក​រឹងមាំ​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា គិតពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ​លោក ហេង សំបូរ កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ប៉ុន្តែ​លោក ហេង សំបូរ មិន​បាន​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នោះទេ​។ ហេតុនេះហើយ​ទើប​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅតែ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​យ៉ាង​ពេញបន្ទុក​។ លើស​នេះ​ទៅ​ទៀត​សម្រាប់​ឈ្មួញ​ធំៗ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ក្លែងក្លាយ​តាម​ច្រក​បុស​មន យ៉ាង​រលូន​ដោយ​សារ​មាន​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ជា​បង្អែក​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទេ​នោះ​គឺ​លោក ឃុត សា​លីន មិន​អាច​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​បានទេ​។ ហេតុនេះហើយ​ទើប​មាន​ការរិះគន់​ថា លោក ហេង សំបូរ យក​ជំនាញ​ខាង​ពុករលួយ​កាល​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​កំពត មក​អនុវត្តន៍​ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង យ៉ាង​រលូន​ដោយ​បើ​ដៃ​ឲ្យ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​គយ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ហេង សំបូរ មេ​គយ​ខេត្តស្វាយរៀង និង​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន រួម​ដៃគ្នា​ប្រព្រិត្ត​អំពើ​ពុករលួយ​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888