ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ទម្លាយ​រឿង​ស៊ីដាច់​លុយ​ជំនួយ​កូវី​ដ របស់​សម្ដេច​តេជោ ?

​លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ទម្លាយ​រឿង​ស៊ីដាច់​លុយ​ជំនួយ​កូវី​ដ របស់​សម្ដេច​តេជោ ?

(​ស្វាយរៀង​)៖ ប្រភព​ច្បាស់ការ​ជាច្រើន ដែល​ជា​មន្ត្រី​សាលា​ស្រុក​រំដួល មេឃុំ ពលករ និង​កម្មករ​ដែល​កំពុង​ធ្វើ​ចត្ដា​ឡីស័​ក​បាន​នាំគ្នា​ទម្លាយ​រឿងអាស្រូវ ពុករលួយ ជាច្រើន​ករណី​របស់​លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល ដែល​បាន​ស៊ីដាច់​លុយ​ជំនួយ​ដែល​ថ្នាក់លើ​ឧបត្ថម្ភ​ក្នុងស្ថានភាព​កូវី​ដ និង​ប្រើ​លេស​បញ្ហា​កូវី​ដ​ដើម្បី​ទារលុយ​ពី​អាជីវករ​។​

​ប្រភព បាន​ទម្លាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​អំពើពុករលួយ​របស់​លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល ចំនួន ១៣​ចំណុច ដូចខាងក្រោម​៖
១-​កាត់​ប្រាក់រង្វាន់​មន្ត្រី មិន​ដែល​បាន​ផ្ដល់ជូន​មន្ត្រី​ដើម្បី​លើក​ទឹកចិ​ត្ដ​រយៈពេល ៣​ឆ្នាំ គិត​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១
២-​ឈប់​បើ​កលុយ​ប្រេងសាំង​ឲ្យ​មន្ត្រី​ដែល​ក្រសួង​តម្រូវឲ្យ​មាន​របប​សាំង គឺ​ទុក​ចែក​តែ​បក្ខពួក​
៣-​បំបាត់​លុយ​សម្រាប់​ឲ្យ​មន្ត្រី​ទិញ​សម្ភារ​ការិយាល័យ​ផ្សេងៗ (​សម្រេច​លើ​លោកនាយក​រដ្ឋបាល​អ្នក​ចំណាយ​)
៤-​កាត់លុយ​មន្ដ្រី​ក្នុង​មួយ​ខែ​ចំនួន ១០,០០០​រៀល រៀងរាល់ខែ អស់​រយៈពេល ៤​ឆ្នាំ​មកហើយ​
៥-​តែងតាំង​មន្ត្រី​តាម​បក្ខពួក និង​លុយ បើ​ចង់បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​ត្រូវ​បង់លុយ ២០០​ដុល្លារ តំណែង​អនុប្រធាន​ការរិយាល័យ ត្រូវ​បង់ ១៥០​ដុល្លារ ដោយមាន​លោកនាយក​រដ្ឋបាល​ជា​អ្នក​ប្រមូល​លុយ និង​អះអាងថា​លុយ​ទាំងអស់​យក​ទៅ​ជួយ​បក្ស​
៦-​បញ្ជា​ឲ្យ​អនុប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក ម្នាក់​ដើ​គាបសង្កត់​មេឃុំ​គ្រប់​ឃុំ មិន​ឲ្យ​បញ្ចាក់​លើ​ឯកសា​រលក់​-​ទិញ​ដីធ្លី​នោះទេ ទោះបី​ដី​លក់​បាន​តម្លៃ​ថោក​ក៏ដោយ ទាល់តែ​មាន​លុយ​រត់ការ​ដល់​សាលាស្រុក​ទើប​អាច​លក់​-​ទិញ​បាន​
៧-​បញ្ជា​នាយក​រដ្ឋបាល​ស្រុក​គាប​ក្រុម​អ្នក​រក​ស៊ីជីក​ដី និង​ដឹក​អាចម៍ដី​លក់​អោយ​សុំ​ច្បាប់​ម្ដង​ត្រូវ​បង់​សេវា​ចំនួន ៣៥០,០០០​រៀល និង​សុំ​បន្ថែម ៦០០​ដុល្លារ​ទៀត បើ​មិន​បង់​តាម​ការទាមទារ​នោះ​ទេ គឺ​លោក​អភិបាលស្រុក​ចុះ​ចាប់​រហូត ខុស​នេះ ខុស​នោះ មិនចេះចប់​
៨-​ទាមទារ​ប្រាក់​ចំណេញ​គិត​ជា​ភាគរយ​ពី​ក្រុម​អ្នកម៉ៅការ​ណា​ដែល​ដេញថ្លៃ​បាន​ពី​គម្រោង​អភិវឌ្ឍ​ក្នុង​ឃុំ និង​ស្រុក​
៩- គំរាម​ដក​មន្ដ្រី​ពី​ដំណែង​ពិសេស​លោក​មេឃុំ​គ្រប់​ឃុំ បើ​មិន​ធ្វើតាម​ខ្លួន​បញ្ជា​
១០-​បំបាត់​លុយ​របស់​សម្ដេច​តេជោ ដែល​ឧបត្ថម្ភ​ដល់​ការហូបចុក​ប្រចាំថ្ងៃ​របស់​កងកម្លាំង​ការពារ​មណ្ឌល​ចត្ដា​ឡី​ស័ក និង​ពលករ​ដែល​ធ្វើ​ចត្តា​ឡី​ស័ក ដោយ​ធ្វើ​របាយការណ៍​បំបោ​ង​លើស​ចំនួន​ពលករ​ដែល​កំពុង​ចត្តា​ឡីស័​ក​ជាក់ស្តែង ហើយ​ឡើង​ទៅ​បើក​លុយ​សម្តេច​យក​មក​ចែក​គ្នា​ចាយ (​ជាក់ស្តែង​ពលករ​កំពុង​ចត្តា​ឡី​ស័ក គឺមាន​តែ ០១​នាក់ តែ​ពេល​ធ្វើ​របាយការណ៍ លោក​អភិបាលស្រុក​ឲ្យ​ដាក់ជាង ៣០​នាក់​)
១១-​យក​លុយ​របស់​សម្តេច​តេជោ ឧបត្ថម្ភ​ថ្លៃ​អាហារ ជូន​កងកម្លាំង​ការពារ​មណ្ឌល​ច​ត្តា​ឡីស័​ក​រហូតមក គឺ​លោក​អភិបាលស្រុក មិន​ដែល​បាន​ទូទាត់​ជូន​កងកម្លាំង​នោះទេ ហើយ​លុយ​ថ្លៃ​អាហារ​របស់​បងប្អូន​ព​លករ​ធ្វើ​ចត្តា​ឡី​ស័ក បើក​ឲ្យ​មិន​គ្រប់​ចំនួន​ថែមទៀត និង​ជាពិសេស​គឺ​នៅ​ឃុំ​មុឺន​ជ័យ និង​ឃុំ​ស្វាយចេក គឺមាន​លោកនាយក​រដ្ឋបាល​សាលា​ស្រុក​ជា​អ្នក​កាន់​កាន់​លុយ តាម​បញ្ជា​របស់​លោក​អភិបាលស្រុក​
១២- ស៊ីលុយ​ឈ្នួល រថយន្ដ​ដឹក​កម្មករ​មកពី​ថៃ​ទៅ​តាម​ឃុំ​ភាគច្រីន​ឲ្យ​ខាង​លោក​មេឃុំ​ចេញ​ពាក់កណ្ដាល ខាង​សាលាស្រុក​មិន​មាន​លុយ​ចេញ​ទេ ហើយ​សមត្ថកិច្ច​ដែល​មក​យាម​ពលករ​មកពី​ប្រទេស​ថៃ​តាម​ឃុំ​នាយក​រដ្ឋបាល​មិន​ដែល​ទូទាត់​ប្រាក់ឧបត្ថម្ភ​ឲ្យ​ទេ​
១៣-​លុយ និង​សម្ភារ​ផ្សេងៗ​ដែល​សប្បុរសជន​ឧបត្ថម្ភ​ទៅ​រដ្ឋបាល​ស្រុក​ដើម្បី​ចូលរួម​ការងារ​ទប់ស្កាត់​ជំងឺ​កូវី​ដ គឺ​លោក​អភិបាលស្រុក និង​លោក​នាយក​រដ្ឋបាល សាលាស្រុក ស៊ីដាច់​រហូត ចំណែក​គ្រឿង​សម្ភារ​ដោះស្រាយ​ការហូបចុក​ដែល​សប្បុរសជន​ឧបត្ថម្ភ​មក​គឺ​យក​ទុក​ក្នុង​ឃ្លាំង មិន​ព្រម​យក​ទៅ​ដោះស្រាយ​ការហូបចុក​ជូន​កងកម្លាំង​ដែល​ពាក់ព័ន្ធ​នោះ​ទេ សូម្បី​ជំនួយ​ឧបត្ថម្ភ​របស់​លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ឧបត្ថម្ភ​សម្រាប់​ការងារ​ទប់ស្កាត់​ជំងឺ​កូវី​ដ ក៏​លោក​អភិបាលស្រុក​មិន​ដែល​យក​ទៅ​ដោះស្រាយ​ការហូបចុក​ជូន​កងកម្លាំង និង​មន្ត្រី​កំពុង​បំពេញ​បេសកកម្ម ដែល​ពួកគាត់​ដេក​យាម​ហាល​ក្តៅ ហាលភ្លៀង​ដែរ​។​

ជា​ការឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ​នេះ លោក សុខា រ៉ា​ម អភិបាល​ស្រុក​រំដួល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិន​បាន​ប្រព្រឹត្ដទង្វើ​ទាំងអស់​នោះ​ឡើយ​ហើយ​រឿងនេះ​ជា​រឿង​មិន​ពិត​នោះទេ​។

​លោក សុខា រ៉ា​ម បញ្ជាក់ថា សព្វថ្ងៃ​លោក​មាន​តែ​ចំណាយ​លុយ​ផ្ទាល់ខ្លួន សម្ភារ សម្រាប់​ផ្គត់ផ្គង់​ជូន​កងកម្លាំង​ថែមទៀត​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888