ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំដើម្បីប្រមូលលុយតាមរបៀបពុករលួយ។ ជាក់ស្តែងរៀងអាស្រូវពុករលួយរបស់លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ប្រការនេះហើយទើបលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ពង្រឹងបណ្តាញពុករលួយខ្លាំងជាងមុនទៅទៀត ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងសប្បាយចិត្ត។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ ដែលអាងមានខ្នងបង្អែករឹងមាំ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា កម្រិតនៃអំពើពុករលួយរបស់លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ គឺខ្លាំងជាងលោក លៀម ប៊ុនរឿន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ និងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ទៅទៀត។ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ នៅឡើយទេ។
ប្រភពស្និទ្ធនឹងលោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក អ៊ឹម សុឌីណា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។ ហេតុហើយទើបលោក អ៊ឹម សុឌីណា បើកដៃឲ្យប្រធានការិយាល័យរៀបចំដែនដីស្រុកស្ទោង និងបណ្តាស្រុកផ្សេងៗទៀតធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍ហើយសូម្បីតែសំណង់គ្មានច្បាប់អនុញ្ញាតក៏អាចកើតឡើងបានដែរ។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ធំ គឺជារឿងមិនអាចបិទបាំងបានទេ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនត្យឡើងវិញខ្លះផង។មានត