ថ្ងៃទី 17 ខែកក្កដាឆ្នាំ 2021 គ្រឿងចក្រជាច្រើនគ្រឿងកំពុងតែសម្រុកកាយដីហ៊ុព័ទ្ធនិងលើកជាទំនប់យកដីអតីតឡូត៍លេខ 6ស្ទួនធ្វើជាកម្មសិទ្ធិរៀងៗខ្លួនដោយសារមានការបើកភ្លើងខៀវពីលោកអភិបាលស្រុកលើកដែកចាបច័ន្ទវិទ្យាដូចនេះហើយទើបឈ្មួញរកស៊ីដីទាំងនោះមានសិទ្ធិនិងមានអំណាចយកគ្រឿងចក្រជីកកកាយដីព្រៃលិចទឹកជាជម្រកត្រីពងកូននៅក្នុងចំណុចសំបុកអកទៅដល់ចំណុចកោះមាន់ឈ្មួញទាំងនេះយកគ្រឿងចក្រទៅជីកកកាយក៏ដោយសារលោកអភិបាលស្រុកចាបចន្ទវិទ្យារូបនេះនេះជាអ្នកសមគំនិតនឹងទទួលផលប្រយោជន៏ពីអ្នកទាំងអស់នោះហេតុនេះហើយបានជាអង្គភាពសារព័ត៌មានយើងចុះទៅផ្តិតយករូបភាពនៅទីតាំងនោះតែម្ដងក្រុមឈ្មួញទាំងនោះកំពុងតែដណ្ដើមដីនៅក្នុងចំណុចអតីតឡូត៍លេខ 6ស្ទួនដាក់គ្រឿងចក្រទៅយ៉ាងគគ្រឹកគគ្រេងមិនក្រែងរអាពីបញ្ហាផ្លូវច្បាប់ឡើយជាពិសេសបទបញ្ជារបស់លោកអភិបាលខេត្តកណ្ដាលបានឲ្យផ្អាកសកម្មភាព ដែលមានចរាចរណ៍ណែនាំរបស់លោកអភិបាលខេត្ត និងលិខិតលេខ 617 ចុះថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2019 របស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងសេចក្ដីសម្រេចលេខលេខ 071ស.ស.រ ចុះថ្ងៃទី 10 ខែមីនាឆ្នាំ 2020 របស់សាលាខេត្តកណ្ដាលតើលោកចាបចន្ទវិទ្យាបានអនុវត្តតាមការណែនាំចរាចរណ៍របស់សាលាខេត្តកណ្ដាលដែរឬទេបើតាមមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកលើកដែកបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាលោកចាបចន្ធូវិទ្យាបានទទួលផលប្រយោជន៍ពីឈ្មួញទាំងនោះជាច្រើនសន្ធឹកសន្ធាប់បានជាលោកចាបចន្ទវិជ្ជាធ្វើមិនដឹងមិនឮទាំងអស់ពីព្រោះលោកចាបច័ន្ទវិទ្យា ឲ្យតែទទួលបានផលប្រយោជន៍អ្វីៗក៏លោកចាបវិជ្ជាហ៊ានធ្វើដែរតាំងពីលោកចាបចន្ទវិទ្យាឡើងកាន់តំណែងជាអភិបាលស្រុកដីបឹងរបស់រដ្ឋអតីតឡូត៍លេខ 5 និងឡូត៍លេខ 6 ស្ទួនត្រូវឈ្មួញយកមកគ្រប់គ្រងទាំងអស់ដោយសារតែលោកចាបចន្ទវិទ្យាជាអភិបាលស្រុកលើកដែករូបនេះរួមគំនិតជាមួយឈ្មួញទុច្ចរិតទាំងអស់បានដីបឹងជាសម្បត្តិរបស់រដ្ឋធ្លាក់ទៅដល់ដៃឈ្មួញដែលរកស៊ីដី
ក្នុងតំបន់ឡូត៍លេខ 5 និងឡូត៍លេខ 6 សួនត្រូវឈ្មួញយកធ្វើជាកម្មសិទ្ធិអស់ហើយហេតុនេះហើយបានប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែកទាំងមូលស្នើសុំលោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយមានវិធានការនិងចំណាត់ការ
ផងទានប្រជាពលរដ្ឋរស់នៅក្នុងស្រុកលើកដែករងចាំមើលចំណាត់ការរបស់លោកអភិបាលខេត្តកណ្ដាលនិងមន្ត្រីជំនាញពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហាដីធ្លីកំពុងត្រូវឈ្មួញយកធ្វើជាកម្មសិទ្ធិរបស់ខ្លួននឹងយកគ្រឿងចក្រទៅវ៉ៃព្រៃជាជម្រកត្រីពងកូននឹងយកគ្រឿងចក្រលើកជាទំនប់ហុំព័ទ្ធធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ៕