ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេ​ឈ្មួញ​មាន​អំណាច​ឈ្មោះ សុខ មុនី ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ប្រឡាយ​យក​ធ្វើជា​កម្មសិទ្ធិ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ពិនិត្យឡើងវិញ​

មេ​ឈ្មួញ​មាន​អំណាច​ឈ្មោះ សុខ មុនី ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ប្រឡាយ​យក​ធ្វើជា​កម្មសិទ្ធិ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ពិនិត្យឡើងវិញ​

ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ សុខ មុនី បានឲ្យដឹងថា មេ​ឈ្មួញ​ម្នាក់​នេះ​មាន​អំណាច​ខ្លាំង​និង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​ឃុំ​ប្រឡាយ យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ស្រួលៗ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ​ថ្នាក់​ស្រុក​ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ សុខ មុនី មិន​អាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​ហិកតា នៅ​ចំណុច​ខ្ជាយ យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ​។ ដូច្នេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​ឈ្មោះ សុខ មុនី ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា មួយរយៈ​កន្លងទៅ​នេះ​មេ​ឈ្មួញ​ឈ្មោះ សុខ មុនី បាន​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​ព្រៃ​នៅ​ចំណុច​ខ្ជាយ ឃុំ​ប្រឡាយ ដើម្បី​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ឈ្មួញ​ឈ្មោះ សុខ មុនី ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នោះ​ទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ព្រោះ​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ មិន​ចាត់​វិធានការ​បង្ក្រាប​ស​កម្ម​ភាព​របស់​ឈ្មួញ​ឈ្មោះ សុខ មុនី នោះឡើយ​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សម្រាប់​ពួកគាត់​ត្រឹមតែ​យក​កាំបិត​និង​ពូថៅ កាប់​ឈើ​ពីរ​បី​មែក​មិនបាន​ផង​គឺ​ត្រូវ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​ជាមិនខាន​។ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​ឈ្មួញ​ឈ្មោះ សុខ មុនី ប្រើ​គ្រឿងចក្រ​វាយកម្ទេច​ព្រៃ​នៅ​ចំណុច​ខ្ជាយ ឃុំ​ប្រឡាយ ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​គឺ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក ចាត់វិធានការ​ទៅលើ​ឈ្មួញ​ម្នាក់​នេះ​ទេ​។
​ជាងនេះទៅទៀត​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ធំ ដូចជា​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ សុខ មុនី ទាល់តែសោះ​។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888